adverise with khmeread 13616347 254437601604027 1746003941 o

ឃាត់​យុវជន​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៣​នាក់ រួម​និង​ឧបករណ៍​សំរាប់​ជក់​មួយចំនួន (មានវីដេអូ)

    ​ភ្នំពេញ ៖ ជន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​រួមជាមួយ​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង១០​យប់​ថ្ងៃទី៧ កក្ក​ដា ២០១៦​នៅ​ចំណុច​បន្ទប់​ជួល​លេខ២៤D ស្ថិត​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

​    ជន​ទាំង​៣​នាក់​ទី១ឈ្មោះ ប៊ុត ថេ​ង អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​លាំងជ័យ​ចាស់ ឃុំ​ពោធិ​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ, ទី​២ឈ្មោះ សឿន រ៉ា​ន អាយុ២៩ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល, ​ទី​៣ឈ្មោះ បឹង ផត អាយុ ២៥​ឆ្នាំ មុខរបរ​ជាង​ក្រ​ឡឹ​ក ស្នាក់នៅ​ម្តុំ​បឹង​សាឡាង មាន​ស្រុកកំណើត ភូមិ​ត្បា​ច ឃុំ​ជើង​គួ​ន ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

​    តាម​ប្រភពពី​សមត្ថកិច្ច​បានអោយ​ដឹងថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​នេះ ដោយមាន​ការសហការ​ពី​ប្រជាពលរដ្ឋ ថា​មាន​ជន​មួយក្រុម​ស​ង្ងំ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល​ខាងលើ។ បន្ទាប់ពី​ទទួលបាន​ព័ត៌​មាន​នេះ​ភ្លាម​កម្លាំង​បាន ចុះទៅ​កន្លែងកើតហេតុ សំរុកចូល​ទៅក្នុង​បន្ទប់ ឆែក​រកឃើញ​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​មួយចំនួន រីឯ​ថ្នាំញៀន​ដែល​នៅ​សេសសល់​ត្រូវ​ជនសង្ស័យ ចាក់​ចូលទៅ​បន្ទប់ទឹក​អស់​បាត់ទៅហើយ​។​

​    ក្រោយពេល​កើតហេតុ ជន​ប្រើប្រាស់​ទាំង​៣​នាក់​រួមជាមួយ​វត្ថុតាង ត្រូវបាន​ឃាត់​យកមក​ប៉ុស្តិ៍នគរបាល​កន្ទោក​ដើម្បី​សាកសួរ​នាំ និង​កសាង​សំ​​ណុំរឿង បញ្ចូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ ធ្វើការ​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន ដើម្បី​ចាក់​ការ​តាម​និតិ​វិធី​ច្បាប់៕​

 

adverise with khmeread

មតិយោបល់