adverise with khmeread 123

ឡូយ​អស់ទាស់​! Mourinho អួត​ការិយាល័យ​ថ្មី​របស់ខ្លួន​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​បានឃើញ​នូវ​ការិយាល័យ​ថ្មី​របស់ខ្លួន​នៅឯ​ជំរំ​ហ្វឹកហាត់ Carrington បន្ទាប់ពី​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់​។​

​    ​បន្ទប់​ការិយាល័យ​ដ៏​ពិសេស ជាមួយនឹង​ជញ្ជាំង​បង្អួច​កញ្ចក់​នៅឯ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​បិសាច​ក្រហម បូករួម​ជាមួយ​លក​ក្ខ​ណៈ​ពិ​សេសមួយ​នៃ​ការបំពាក់​ទូរទស្សន៍​ភ្ជាប់​ជាមួយ​ទូ​ផ្ទុក​ឯកសារ និង​កង់​ហាត់ប្រាណ​មួយគ្រឿង​ដែល​គ្រូបង្វឹក​រូបនេះ​បាន​អង្គុយ​នៅ​ពីលើ​គឺ​សុទ្ធតែ​បាន​ថត​ជាប់​ទាំងអស់​។​

​    ​នៅលើ​កញ្ចក់​ទូរទស្សន៍​បានបង្ហាញ​ពី​វីដេអូ​ដែលមាន​វត្តមាន​របស់​ប្រធាន​ក្រុម​ថ្មី​របស់គាត់ Wayne Rooney ដែលជា​អ្នកតំណាង​នៅមុខ​កាមេរ៉ា​មួយរូប​ខណៈ​រូបគេ​ឈរ​នៅលើ​ទីលាន​ហ្វឹកហាត់​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់