adverise with khmeread 13616273 254446404936480 49423435 o

ម៉ូតូ​២​គ្រឿង​បើក​ទាក់​ដៃចង្កូត​គ្នា​ដួល​ម៉ូតូ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ដេក​ស្តូកស្តឹង (មានវីដេអូ)

    ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ដេក​ស្តូកស្តឹង​នៅនឹងកន្លែង ដោយសារ​ជួបគ្នា​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​ជិះ​ទាក់​ដៃចង្កូត​គ្នា ហើយ​ម៉ូតូ​មួយគ្រឿង​ទៀត​បាន​រត់​បាត់​។​

    ​ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី ៧ កក្កដា ២០១៦ នៅលើ​ផ្លូវ​បេតុង​ចូល​វត្ត​ព្រៃ​ស្ពឺ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។ 

​    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដារ វ៉េវ ១១០ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-8107 តាមផ្លូវ​បេតុង​វត្ត​ព្រៃ​ស្ពឺ ទិសដៅ​ពី​លិចទៅ​កើត លុះ​ខ​ណៈ​មកដល់​ចំ​ណើ​ត​ហេតុ ក៏មាន​ម៉ូតូ​គ្រឿង​មួយ​ចាំ​ម៉ាក ជិះ​មក​ស្របគ្នា រួច​បាន​វ៉ា បណ្តាលឱ្យ​ទាក់​ដៃចង្កូត​គ្នា បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង ហើយ​បុរស​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត ដួល​តែ​រងរបួស​ស្រាល  រួច​បាន​លើក​ម៉ូតូ​ឡើង​ជិះ​ទៅ​បាត់ទៅ។​

​    ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១ កងពល​៧០ មក​ដឹក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​ចោមចៅ រក្សាទុក​ដើម្បី​រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ៕

 

adverise with khmeread

មតិយោបល់