36055ad600000578 3678637 image a 6 1467886735498

មួយ​ក្បាល​នេះ​ស​បញ្ជាក់ថា Ronaldo ជា​ស្តេច​តែ​តបាល់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​

    ​អ្នកវិភាគ​បាល់​ល្បីល្បាញ​ប្រចាំ​អឺរ៉ុប Gary Lineker បានបង្ហាញ​ពី​អារម្មណ៍​ខ្លួន​នៅលើ​បណ្តាញ​សង្គម Twitter ថា "​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​កីឡាករ​ណា​ម្នាក់​លោត​បាន​ខ្ពស់ ហើយ​ហោះ​បានយូរ​ដូចដែល Ronaldo អាចធ្វើ​នោះឡើយ​។ អត្ត​ព​លិ​កអី​ក៏​អស្ចារ្យ​ម្ល៉េះ​"​។​

​    ​អតីត​វីរៈបុរស​អង់គ្លេស Martin Keown បញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily Mail ថា "​វា​ហាក់ដូចជា​អង្គុយ​មើល​កីឡាករ​បាល់បោះ​ម្នាក់​កំពុង​ហក់​បំប៉ោង​កន្ត្រក​សំណាញ់​អ៊ីចឹង​"​។ 

​    ​ខាងលើ​គឺ​គ្រាន់តែ​ជាការ​វាយតម្លៃ​នៃ​ភាពខ្លាំង​ខាង​បាល់​តែ​តរបស់ Cristiano Ronaldo ទៅលើ​ក្រុម​ជម្រើសជាតិ​វែ​ល​កាលពី​យប់​ថ្ងៃ​ពុធ​ប៉ុណ្ណោះ​។​

​    ​គ្រាប់​បាល់ ដែល​បាន​ជួយ​ជូន​ដំណើរ​ព័រ​ទុយ​ហ្គា​ល់​ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប Euro 2016 មួយ​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការ​ហក់​សង្គ្រប់​របស់ Ronaldo ពីលើ James Chester និង​បាន​បញ្ចេញ​គ្រាប់​បាល់​តែ​ត​ដូច​រន្ទះ​រំលង​ផុតដៃ​អ្នកចាំទី Wayne Hennessey នៅ​នាទី ៥០​។​

​     Ronaldo ដែល​ឈរ​ទៅ​មាន​កម្ពស់​ជាង ១,៨៥​ម៉ែត្រ បាន​កើន​កម្ពស់​គួរឱ្យកត់សម្គាល់​ជាង ២,៦​ម៉ែត្រ ដើម្បី​ប៉ះ​ក្បាល​ជាមួយ​បាល់​យ៉ាង​ប្រសើរ​ពីលើ​ខ្សែការពារ​វែ​ល Chester ដែល​បរាជ័យ​មិនអាច​ហក់​ដល់​កម្ពស់​បាល់​ដ៏​ខ្ពស់​មួយ​នេះ​។​

​    ​ហើយ "​រយៈពេល​នៃ​ការ​សំកាំង​ខ្លួន​" ដែល Lineker និង Keown ចង់​សំដៅទៅ​គឺ ០,៧​វិនាទី យូរ​ដូច​កីឡាករ​បាល់បោះ​អ៊ីចឹង​។ ដើម្បី​រក្សា​ជំហរ​ខ្លួន​របស់​អ្នក​នៅក្នុង​លំហ​អាកាស​ក្នុង​រយៈពេល ១ វិនាទី​គឺជា​រឿង​អស្ចារ្យ​ណាស់​ទៅហើយ​សម្រាប់​អ្នក​។​

​    ​គ្រាប់​បាល់​មួយ​នេះ​បានធ្វើ​ឱ្យមាន​សំណួរ​ចោទ​សួរថា "​តើ Ronaldo គឺជា​កំពូល​អ្នក​តែ​តបាល់​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ពិភពលោក​ឬុ​?៕

 

ប្រភព៖ dailymail

មតិយោបល់