adverise with khmeread Ronaldo bale

Cristiano Ronaldo បង្ហើប​ឱ្យដឹងថា​គាត់​និយាយ​អ្វីខ្លះ​ជាមួយ Gareth Bale បន្ទាប់ពី​ព័​ទុយ​ហ្គា​ល់​ទម្លាក់​វែ​ល​ចេញពី Euro 2016

     Cristiano Ronaldo បាន​និយាយ​លួងលោម Gareth Bale បន្ទាប់ពី​វែ​ល​ធ្លាក់​ចេញ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​គេ​សម្គាល់ថា​ក្រុម​របស់លោក Chris Coleman ត្រូវបាន​គេ​ស្គាល់​ថា​ជា "​ក្រុម​លេចធ្លោ​ថ្មី​" ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​អឺរ៉ុប​មួយ​នេះ​។​

​    ​ខណៈដែល​ការប្រកួត​ត្រូវបាន​ផ្សព្វផ្សាយ​ថា​ជា​ជំនួប​គ្នា​រវាង Ronaldo និង Gareth Bale ដៃគូ​ដ៏​គ្រោះថ្នាក់​ទាំងពីរ​បាន​ផ្តោះផ្តង​វាចារ​គ្នា​បន្ទាប់ពី​ការប្រកួត​នេះ ក្រោយ​ពេលដែល​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​មើល​ហាក់ដូចជា​បាន​ព្យាយាម​យកចិត្តទុកដាក់​ជាខ្លាំង​ក្នុង​លួងលោម​មិត្ត​រួម​ក្រុម​អធិរាជ​ស​របស់គាត់​។​

​    ​Ronaldo បាន​និយាយ​ទៅកាន់ Bale បន្ទាប់ពី​កញ្ចែ​បាន​បន្លឺឡើង​ថា "​ខ្ញុំ​បាន​អបអរ​ពួកគេ​ចំពោះ​ដំណើរ​ឡើងមក​ដល់​វគ្គ​នេះ​របស់​ពួកគេ​។ ពួកគេ​មានដំណើរ​ដ៏​អស្ចារ្យ​។ ពួកគេ​មាន​តារា​កំពុង​រះ​នៅទីនេះ ជា​ក្រុម​លេចធ្លោ​ថ្មី​"​។​

​    ​"​ខ្ញុំ​ប្រាថ្នា​ឱ្យ​ពួកគេ​មានសំណាង​ល្អ ហើយ​បើ​ចំពោះ​អ្នកផ្សេង​ខ្ញុំ​នឹងមិន​និយាយ​អ៊ីចឹង​ទេ​។ យើង​ខកចិត្ត​ព្រោះ​ជិត​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បែរជា​ធ្លាក់ ប៉ុន្តែ​យើង​ត្រូវតែមាន​មោទនភាព​។ យើង​បានសម្រេច​ស្នាដៃ​បាន​ច្រើនណាស់​។ ឥឡូវ​យើង​បាន​ភ្លក្ស​រសជាតិ​វគ្គ​នេះហើយៗ​យើង​ត្រូវតែ​សំឡឹងមើល​អនាគត​។ យើង​ត្រូវតែ​ជឿជាក់​។ យើង​មិនមែន​ចង់​ត្រឹម​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​ធំ​នោះទេ យើង​ត្រូវការ​រូបភាព​ការប្រកួត​ធំ​ជាង​នេះ​។ នេះហើយ​ជា​ចំណុច​ខុសគ្នា​"​។​

​    ​Bale បដិសេធ​មិន​ឱនក្បាល​គ្រាន់តែ​ចាញ់​ព័រ​ទុយ​ហ្គា​ល់​នោះឡើយ និង​បាន​ទទូចថា បាល់ទាត់​វែ​ល​មាន​អនាគត​ត្រចះត្រចង់​នៅខាងមុខ​ទៀត​៕ 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់