adverise with khmeread Untitled 1

ស្តែង​ម្ល៉េះ​! កំពុង​ថត Live ស្រាប់តែ​ប៉ូលិស​បាញ់សម្លាប់​ប្តី​ស្រស់ៗ​នៅ​ពី​ក្រោយខ្នង​

    ​ស្ត្រី​ម្នាក់​បាន​កំពុង​ថត Live ផ្ទាល់​មិត្ត​ប្រុស​នាង ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស កំពុង​អង្វរ​ស្វែងរក​ជំនួយ​។​

​    ​លោក Philando Castile វ័យ ៣២ ឆ្នាំ ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពី​ប៉ូ​លិស​ឃាត់​ឡាន​គាត់​ដែល​ឥតមាន​ភ្លើង​ស៊ីញ៉ូ​ខាងក្រោយ​។​

​    ​គាត់​បាន​កំពុង​បើកបរ​ជាមួយ​មិត្តស្រី​របស់គាត់​ឈ្មោះ Diamond Reynolds និង​កូនស្រី​អាយុ ៤ ឆ្នាំ​ក្នុង​ទីក្រុង Minnesota កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រង្វង់​ម៉ោង ៩ ព្រឹក​នៅ​អាមេរិក​។​

​    ​ក្នុង​វីដេអូ ដែល​ដំបូង​ត្រូវ Facebook បិទ​ប៉ុន្ដែ​ក្រោយមក​ក៏បាន​ស្ដារឡើងវិញ​ដោយ Reynolds បង្ហាញថា ប៉ូលិស​បាន​សួររក​ប័ណ្ណបើកបរ និង​ការចុះបញ្ជី​រថយន្ត​ពី​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Castile​។​

​    ​នាង​និយាយថា គាត់​បាន​ជូនដំណឹង​មន្ត្រីប៉ូលិស​ថា មិត្ត​ប្រុស​នាង​មាន​កាំភ្លើង​ដៃ​មួយ​ក្នុង​ខ្លួន​និង​មានការ​អនុញ្ញាត​ប្រើប្រាស់​ត្រឹមត្រូវ ប៉ុន្ដែ​ពេលនោះ​គាត់​គ្រាន់តែ​យកដៃ​លូក​យក​កាបូប​របស់គាត់​ប៉ុណ្ណោះ​។​

​    ​ក្នុង​ទីក្រុង Minneapolis គេ​មិន​អនុញ្ញាត​ឱ្យប្រើ​កាំភ្លើង និង​ទុក​វា​លួចលាក់​នោះទេ​។​

​    ​នាង Reynolds និយាយថា​ប៉ូលិស​បាន​បាញ់​មិត្ត​ប្រុស​នាង​បួន​ដង​។ ប៉ូលិស​នោះ​ហាក់បីដូចជា​ភ័យ​ខ្លាំង ជាមួយនឹង​កាំភ្លើង​របស់គាត់​តម្រង់​មក​សាកសព Castile ដោយ​និយាយថា "​ខ្ញុំ​បាន​ប្រាប់​គាត់​កុំឱ្យ​យក​វា​! ខ្ញុំ​បាន​ប្រាប់​គាត់​យកដៃ​ចេញ​!"​។​

​    ​នាង​ឆ្លើយតប​ថា "​លោក​ប៉ូលិស​នោះបាន​ប្រាប់​គាត់​ឱ្យ​យក ID បង្ហាញ​ទេ​"​។ ប៉ូលិស​បន្ទាប់មក​បាន​ឃុំ​នាង Reynolds ខណៈដែល​វីដេអូ​បន្ដ​ថត​។​

​    ​គ្រួសារ Castile បានប្រកាស​ការស្លាប់រ​បស់​លោក​នៅ​ពីរ​ម៉ោង​ក្រោយ​នៅ​រង្វង់​ម៉ោង ១១ យប់​។​

​    ​ប៉ូលិស​ឈ្មោះ St Anthony បាន​បញ្ចា​ក់ថា បាន​បញ្ឈប់រថយន្ត​នោះ និង​បាន​បាញ់​អំឡុងពេល​ភ្លើង​ចរាចរណ៍​ឈប់ ប៉ុន្ដែ​មិនបាន​បញ្ជាក់​ការស្លាប់​របស់ Castile ទេ​។ ការិយាល័យ​ព្រហ្មទណ្ឌ​កំពុង​ស៊ើបអង្កេត​ករណី​បាញ់ប្រហារ​នេះហើយ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់