adverise with khmeread 1

អតីត​អ្នកចាំទី​របស់ Newcastle លោក Pavel Srnicek បានទទួល​មរណៈភាព​ក្នុង​អាយុ ៤៧ ឆ្នាំ​

​អតីត​អ្នកចាំទី​សារិកា​ព្រៃ Newcastle បានទទួល​មរណៈភាព​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់ពី​គាំងបេះដូង​។ លោក Pavel Srnicek វ័យ ៤៧ ឆ្នាំ បាន​ស្ថិតក្នុង​ស្ថានភាព​សន្លប់​មិនដឹង​ខ្លួន​នៅក្នុង​សារ​ធារ​ណ​រដ្ឋ​ឆេ​ក ចាប់តាំងពី​ដួល​ខណៈ​កំពុង​រត់​ហាត់ប្រាណ​កាលពី​ថ្ងៃទី ២០ ខែធ្នូ​។ 

​ភ្នាក់ងារ​របស់គាត់​លោក Steve Wraith បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​វា​គឺជា​ទុក្ខ​ក្រៀមក្រំ​យ៉ាងខ្លាំង ដែល​ខ្ញុំ​ត្រូវតែ​ប្រកាសថា អតីត​កីឡាករ​របស់​ក្រុម Newcastle United គឺ​លោក Pavel Srnicek បាន​លាចាក​លោក​ហើយ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់