adverise with khmeread 36074c8600000578 3677810 image a 89 1467869163550 copy

មនុស្ស​រាប់ពាន់នាក់​ដ​ង្ហែ​ក្បួន​តវ៉ា​ប្រឆាំង​ប៉ូលិស​អាមេរិក​ដែល​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ក្រុមអ្នកតវ៉ា​ពីរ​បី​ពាន់​នាក់​បាន​ដើរ​ដង្ហែ​តវ៉ា​នៅតាម​ផ្លូវ​កាលពី​យប់​ថ្ងៃ​ពុធ​ដើម្បី​តវ៉ា​ប្រឆាំង​ប៉ូលិស ដែល​បាន​បាញ់សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Alton Sterling​។​
 
​    ​ការតវ៉ា​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​រូបភាព​ក្នុង​វីដេអូ​ថ្មី​មួយ​បានបង្ហាញ​ប៉ូលិស​២​នាក់​បាន​ចាប់​សង្កត់​បុរស​នេះ​ទៅនឹង​ដី ហើយ​បាន​បាញ់សម្លាប់​គាត់​ចំនួន​៦​គ្រាប់ ខណៈដែល​ដៃ​របស់គាត់ គឺ​ទទេរ គ្មាន​កាន់​អ្វី​នោះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​

​    ​វីដេអូ​នេះ​បានបង្ហាញ ប៉ូលិស​២​នាក់ ម្នាក់​ឈ្មោះ Blane Salamoni និង​ម្នាក់ទៀត​ឈ្មោះ Howie Lake បាន​កំពុង​រុញ​គាត់​ផ្អឹប​ទៅនឹង​ដី បន្ទាប់ពី​ពួកគេ​បានទទួល​ការប្តឹង​មួយ​អំពី​បុរស​ម្នាក់​ដែល​ធ្វើការ​គំរាមកំហែង​ជាមួយនឹង​អាវុធ​មួយ​ដើម ខណៈដែល​បុរស​នោះបាន​ដើរ​លក់​ថាស​ចម្រៀង​CD នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​នៅ​ទីក្រុង Baton Rouge ក្នុង​រដ្ឋ Louisiana​។​

​    ​ក្នុង​វីដេអូ​នេះ ប៉ូលិស​២​នាក់​នេះ​ត្រូវបាន​គេ​ឃើញ​ស្រែក​ឱ្យ​លោក Alton Sterling  ក្រាប​លើដី ប៉ុន្តែ​គាត់​មិនបាន​ក្រាប​ទៅ​លើដី​នោះទេ នៅមុន​ពេល គាត់​ត្រូវបាន​ចាប់​សង្កត់​ដោយ​ប៉ូលិស​ទាំង​២​នាក់​ទៅលើ​ដី​។ នៅពេលដែល​លោក Alton Sterling កំពុង​រើខ្លួន​នៅលើ​ដី​នោះ ប៉ូលិស​ម្នាក់​ដែល​គេ​ជឿថា​ជា​លោក Howie Lake បាន​ដក​កាំភ្លើង​​ហើយ​តម្រង់​ចំ​ដើមទ្រូង​របស់​បុរស​នោះ​។ ប៉ូលិស​ម្នាក់ទៀត បាន​ស្រែកថា គាត់ (​បុរស​នេះ​) មាន​កាំភ្លើង​...​គាត់​មាន​កាំភ្លើង ។​ ​បន្តិចក្រោយមក គឺ​មិន​ដល់​២​វិនាទី​ផង​នោះ គ្រាប់កាំភ្លើង​បាន​លាន់​ឮជា​បន្តបន្ទាប់​ចំនួន​៦​គ្រាប់​។ បុរស​នេះ​បាន​ស្ថិតនៅ​លើដី ដោយ​ឈាម​ច្រើន​ចេញពី​ដើមទ្រូង​របស់គាត់​។​

​    ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ លោក Alton Sterling បាន​បម្រុង​ដក​កាំភ្លើង​របស់គាត់​ដែរ​ឬ​អត់ ប៉ុន្តែ គាត់​មិនបាន​កាន់​កាំភ្លើង​ទេ នៅពេលនោះ​គាត់​ត្រូវបាន​បាញ់​នោះ​៕

ប្រភព៖ Dailymail

adverise with khmeread

មតិយោបល់