adverise with khmeread 28994076e 2x

ខ្យល់ព្យុះ​ទី​ហ្វុ​ង​ល្បឿន ២៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រៀម​ចេញពី​តៃវ៉ាន់​មក​ចិន​យប់​នេះ

    ​យោងតាម​វេ​ប​សាយ Straitstimes ចេញផ្សាយ​ថ្ងៃនេះ​បានឱ្យដឹងថា ចិន​កំពុង​ប្រុងប្រៀប​ទទួល​ព្យុះ​ទី​ហ្វុ​ង​ទីមួយ​ឆ្នាំនេះ ខណៈដែល​វា​នឹង​នាំ​ភ្លៀង​មក​យ៉ាងច្រើន​បន្ថែម​ពីលើ​ទឹកជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ 

​    ​អាជ្ញាធរ​ឧតុនិយម​ចិន​បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង Nepartak ល្បឿន ២៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ដល់​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មុនពេល​ធ្វើដំណើរ​មក​ខេត្ត​មាត់សមុទ្រ Fujian របស់​ចិន​នៅ​យប់​ថ្ងៃ​សុក្រ ឬ​ព្រឹក​ថ្ងៃ​សៅរ៍​។ 

​    ​ទឹកជំនន់​នៅ​ភាគ​កណ្តាល តំបន់ឆ្នេរ និង​ភាគខាងត្បូង​ក្នុង​សប្តាហ៍​កន្លង​ទៅបាន​ប៉ះពាល់​ប្រជាជន ៣២ លាន​នាក់​ក្នុង​ខេត្ត​ចំនួន ២៦ រួចមកហើយ​។ មនុស្ស​ជាង ១៨០ នាក់​បាន​ស្លាប់ និង​យ៉ាងតិច ៤៥ នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​ប្រជាជន ១,៤ លាន​នាក់​បង្ខំចិត្ត​ជម្លៀស​ខ្លួន​៕

ប្រភព៖ Stratstimes

adverise with khmeread

មតិយោបល់