adverise with khmeread 2

Pogba នឹង​ប្រាប់​សេះបង្កង់​ថា​គាត់​ចង់​ចាកចេញ ខណៈ​ទំហំ​ទឹក​លុយ​ថ្លៃ​ខ្លួន​កើន​លើសពី ១០០​លាន​ផោន

    ​Paul Pogba ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រាប់ Juventus ថា​គាត់​ត្រូវការ​ចាក​ចេញពី​ទីក្រុង​ទូ​រី​ន​ដើម្បី​អាជីព​នៅ​កន្លែង​ថ្មី បន្ទាប់ពី​ត្រឡប់​ពី Euro 2016 វិញ​។​
 
​    ​Juventus ចង់​ប្រជែង​សម្រាប់​ការប្រកួត​ពានរង្វាន់​កំពូល Champions League នា​រដូវ​កាល​ខាងមុខ ហើយ​បាន​ចចេស​រឹងរូស​ក្នុងការ​រក្សា​ចំហ​របស់​ពួកគេ​ដោយ​មិន​លក់​ខ្សែបម្រើ​បារាំង​ដ៏​សំខាន់​របស់ខ្លួន ទោះបី​ជាមាន​កញ្ចប់​ទឹកប្រាក់​ដ៏​សម្បើម​បោះ​មក​ដល់ដៃ​ក៏ដោយ​។​

​    ​ក្លឹប​បិសាច​ក្រហម Manchester United រំពឹងថា​កិច្ចព្រមព្រៀង​នេះ​នឹង​ឈានដល់​ទំហំ​ទឹកប្រាក់​ចំនួន​ដល់​ទៅ ១០៦​លាន​ផោន (​ជាង​១៣៧​លាន​ដុល្លារ​) ខណៈដែល​អធិរាជ​ស Real Madrid នៅតែ​រក្សា​ដំណើរ​ប្រជែង​របស់​ពួកគេ​នៅឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់