adverise with khmeread 1

ចេញពី​មនុស្ស​ដែល​គេ​មិន​ទទួលស្គាល់​របស់​បិសាច​ក្រហម​ទៅជា​វីរៈបុរស​! គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​អះអាងថា Nani ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ការប្រកួត​

    ​ពេលខ្លះ ទាល់​តែមាន​ឧបទ្ទវហេតុ​ខ្លះ​ទើប​អាច​ស្តារ​ក្រុមបាល់ទាត់​មួយ​ឱ្យ​លេង​ល្អ​ឡើងវិញ​បាន​។ រឿងនេះ​ក៏​កើតឡើង​ចំពោះ​កីឡាករ​ផងដែរ​។

​    ​ដូច្នេះ​ប្រសិនបើ Ricardo Quaresma មិនមាន​បញ្ហា​របួស​សាច់ដុំ​ភ្លៅ​នៅក្នុង Euro 2016 ទេនោះ ព័រ​ទុយ​ហ្គា​ល់​ក៏​ប្រហែលជា​មិនអាច​ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​។ ពិតណាស់ ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ផ្លូវ​ផ្សេង​មិនមែន​មកកាន់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​ទេ​។​

​    ​ទោះបីជា​មានការ​ចូលរួម​ចំណែក​ដ៏​ពិសេស​ពី Cristiano Ronaldo ក្នុង​ការទទួល​ជ័យជម្នះ​របស់​ពួកគេ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៅលើ​វែ​ល កីឡាករ​ព័រ​ទុយ​ហ្គា​ល់លេង​ល្អ​ប្រចាំការ​ប្រកួត​មួយ​នេះ​គឺ​បាន​ទៅ​អតីត​មិត្ត​រួម​ក្រុម​បិ​សា​ក្រហម Manchester United ចាស់​របស់គាត់ Luis Nani ទៅវិញ​ទេ​។​

​    ​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​លោក Fernando Santos បាន​លើកឡើងថា "​ត្រឹមត្រូវ​ណាស់ Nani បានក្លាយ​ទៅជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​។ ពេល​យើង​សម្លឹងមើល​ទៅលើ​ការប្រកួតប្រជែង​នេះ យើង​នឹង​និយាយ​អំពី​កីឡាករ​ទាំងអស់ ប៉ុន្តែ​ប្រហែលជា Nani ដែលមាន​ចំណែក​ច្រើនជាងគេ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់