adverise with khmeread 13608013 1007489932699255 1912766567 n

ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ដើររក​កា​ងារ​​ពេល​ប្រគល់ឱ្យ​ម្ចាស់​វិញ​ត្រូវ​ប្តី​ម្ចាស់​ម៉ូតូ​វាយ​ឡើង​ទ្រោម​ខ្លួន

    ភ្នំពេញ ៖ ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ខ​ណៈ​ពេល​កំពុង​ជិះម៉ូតូ​ ដើម្បី​យក​ម៉ូតូ​មក​ប្រគល់ឱ្យ​ម្ចាស់​គេ​វិញ​ក្រោយ​ពេល ដែល​រូបគេ​បាន​ខ្ចី​ពី​ម្ចាស់​ម៉ូតូ​អស់​រយៈពេល​៥​ថ្ងៃ​។ 

    ហេតុការណ៍ ភា្ញ​ក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​ថ្ងៃទី​៨​ ខែកក្កដា ឆ្នាំ២០១៦​ ស្ថិតនៅ​ក្រុមទី​៦​ភូមិ​ថ្មី​ ផ្លូវ​បេតុង​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ឌ​មានជ័យ​។ 

    ​បើ​យោងតាម​សម្តី​ឈ្មោះ វ៉ា សុភាព​ អាយុ​៣៣​ឆ្នាំ ដែល​ត្រូវជា​ប្រព​ន្ធ​ម្ចាស់​ម៉ូតូ​ បានឱ្យដឹងថា​នៅ​ទី​៣ ​ខែកក្កដា ឆ្នាំ២០១៦​ ជនរងគ្រោះ​មានឈ្មោះ ចិន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ដែល​បាន​ខ្ចី​ម៉ូតូ​មួយគ្រឿង​ម៉ាក់ ​zomer x​ មាន​ផ្លាកលេខ​ភ្នំពេញ​ ១FN​-២៣១៧ ដោយ​ជនបង្ក​ដែលជា​ប្តី​មាន ឈ្មោះ រិ​ទ្ធ សារិន មាន​អាយុ​៣៦​ឆ្នាំ ពុំបាន​ដឹងថា​ប្រព​ន្ធ​របស់ខ្លួន​ឱ្យ​ម៉ូតូ​ទៅ​មិត្តភក្តិ​ខ្ចី​ ដោយ​ចេះតែ​លាក់លៀម​ម្តងថា​បាត់​ម្តងថា​គេ​ខ្ចី​ហើយ​ពេលនោះ​ក៏​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​នោះទេ​ទើប​មកដល់​ថ្ងៃកើតហេតុ​ប្តី​របស់​ម្ចាស់​ម៉ូតូ​បានឃើញ​ឈ្មោះ ចិន បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ពេលនោះ​រូបគេ​ក៏បាន​ស្ទុះ​ទៅ​ចាប់វាយ​ឈ្មោះ ចិន នោះ​នឹង​ដំបង​ បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ហើយ​ភ្លាមៗ​នោះបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រុស្សី​។ 

    ​ក្រោយពេល​កើតហេតុ​រួច​កម្លាំង​ប្រជា​កា​ពារ​នៅ​កន្លែង​នោះ​ និង​ប៉ូលីស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ​ក៏បាន​ឃាត​ខ្លួន​ជនបង្ក​យកមក​សាក​សួរ​នៅ​ប៉ុ​ស្តិ៍​នគរ​បាន​ស្ទឹងមានជ័យ​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់