adverise with khmeread 13607753 1007520126029569 892103099 n

ប្អូនថ្លៃ កាប់​បងថ្លៃ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់ ​

    ​ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវជា​បងថ្លៃ ត្រូវ​ជនដៃដល់​ជា​ប្អូនថ្លៃ កាប់​១​ពូថៅ​ចំក្បាល ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​ដាច់ខ្យល់​ស្លាប់។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៨ និង ១៥​នាទី​យប់ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ និង ជនសង្ស័យ ស្ថិតក្នុង​ភូមិ​អូរ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    ​លោក ឯម រុធ អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់ឱ្យ​ដឹងថា បុរសរងគ្រោះ ដែល​ត្រូវ​ប្អូនថ្លៃ​កាប់​១​ពូថៅ​នោះ មានឈ្មោះ ឃុ​ត ឃាង ភេទ​ប្រុស អាយុ៥០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ រីឯ​ជនដៃដល់​ជា​ប្អូនថ្លៃ​នោះ មានឈ្មោះ បាន ខ្លឹម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា។ លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ និង ជនដៃដល់​ជា​បង​ប្អូនថ្លៃ ដោយ​ប្រពន្ធ និង ប្រពន្ធ​ជា​បងប្អូន​បង្កើត​នឹង​គ្នា។​

​    លោក​អធិការ​បាន​បន្តទៀតថា ករណី​ឃាតកម្ម​ដែល​ឈានដល់​កាប់ ១​ពូថៅ​ចំក្បាល​ពីក្រោយ បណ្តាល​ឱ្យស្លាប់​បងថ្លៃ​នេះ បណ្តាលមកពី​ទំនាស់​ក្នុង​គ្រួសារ​បន្តិច​ប​ន្ទួ​ច​ទើប​ឈានដល់​យក​ខ្លាំង​រៀងៗ​ខ្លួន។​

​    ក្រោយពេល​កើតហេតុ​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់ ហើយ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់