adverise with khmeread 1 %281%29

រថយន្តបុករថយន្ត ស្លាប់អ្នកថ្មើរជើង

    ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ២០១៦ ​វេលា​ម៉ោង​០៧ និង៣០​នាទី​លើផ្លូវ​ខេត្តលេខ​៣៨០​ ត្រង់ចំណុច​ភូមិ​អ​ញ្ចែ​ង​លើ ​ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល។​

    បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​បុក​ស័រ ប្រភេទ​ដឹក​ដី​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A4482 ​បើកបរ​ដោយ​ឈ្មោះ អ៊ុក រិទ្ធី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​អន្លង់ ​ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​។ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ជា​កម្មសិទ្ធិ​ឈ្មោះ​ ទ្រី​ ម៉េង​អ៊ី។​

​    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​បុក​​គូទ​រថយន្ត​បេតុង ពី​ខាងក្រោយ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 5A1075​ ទិសដៅ​ស្របគ្នា​ហើយក៏រេ​ចង្កូត មក​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ ​មួង ថន ភេទ​ស្រី​ អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​អ​ញ្ចែ​ង​លើ​ ឃុំ​ព្រែ​កតា​មាក់​ ស្រុក​ខ្សាច់​ក​ណ្ត​ល​ ខេត្តកណ្តាល​។ ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដែល​បាន​ឈរ​នៅ​ចិញ្ចើមផ្លូវ​ខាងលិច ចំណែក​អ្នកបើកបរ រថយន្ត​ត្រូវបាន​ឃាត់ខ្លួន ប​ញ្ចូ​ន​មក​អធិការដ្ឋាន​​នគរបាល​ស្រុក ជាមួយ​វត្ថុតាង​រថយន្ត​ផងដែរ។​

    ករណីនេះ​បណ្តាលឱ្យស្លាប់​​ស្រី្តម្នាក់​ឈ្មោះ​ មួង ថន ដោយសារតែអ្នកបើកបរ​រថយន្ត​បង្ក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន សមត្ថកិច្ច កំពុង​បន្ត​​ចាត់ការ​អនុវត្ត​ទៅតាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់