adverise with khmeread 1

Klopp ត្រៀម​កម្ចាយ​កីឡាករ ៧ នាក់​គ្មាន​ស្រណោះ ដើម្បីឱ្យ Liverpool ល្អ​

    ​Jurgen Klopp បានរៀបចំ​ស្តារ​កីឡាករ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ឱ្យមាន​សណ្តាប់ធ្នាប់​ឡើងវិញ​នៅឯ​ជំរំ​ហ្វឹកហាត់ Melwood ហើយក៏​មានបំណង​ផងដែរ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​មិនមាន​កីឡាករ​លើស​ចំនួន​ទៀត​នោះឡើយ​នៅក្នុង​លក្ខខណ្ឌ​តួលេខ​កីឡាករ​ប្រចាំ​ក្លឹប​។​

​    ​បន្ទាប់ពី​ប្រើប្រាស់​កីឡាករ​៣៩​នាក់​ក្នុងអំឡុង​យុទ្ធនាការ​៦៣ ប្រកួត​ចុងក្រោយ​ដ៏​លំបាក​របស់​ក្រុម​ហង្ស​ក្រហម Klopp ចង់​កាត់បន្ថយ​ចំនួន​កីឡាករ​សម្រាប់​រដូវ​កាល​ថ្មី ដោយសារតែ​ហង្ស​ក្រហម​មិនមាន​កាលវិភាគ​សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់​អឺរ៉ុប​នោះឡើយ​។​

​    ​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​រូបនេះ​បានបង្ហាញ​ឱ្យឃើញថា Kolo Toure និង Jose Enrique រួម​នឹង Jerome Sinclair ត្រូវបាន​ផ្ទេរចេញ រួម​នឹង​កីឡាករ​ប្រាំ​បីនាក់​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកាស​នាពេលខាងមុខ​។​

​    ​ការប្រកាស​ផ្ទេរចេញ​មួយចំនួនទៀត​មានដូចជា Christian Benteke និង Jordon Ibe អាច​នឹងមាន​តម្លៃ​ដល់ ៧០​លាន​ផោន (៩០​លាន​ដុល្លារ​) ដែល​នឹង​អាច​បង្កើន​លទ្ធភាព​ទៅដល់ Liverpool នៅក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​កំពុងបើក​ទ្វារ​បច្ចុប្បន្ននេះ​។​

​    ​ទន្ទឹមនេះ Martin Skrtel ក៏​ខិតជិត​ទៅដល់​កិច្ចព្រមព្រៀង​តម្លៃ ៥,៥​លាន​ផោន (​ជាង​៧​លាន​ដុល្លារ​) ផ្ទេរ​ទៅកាន់ Fenerbahce ផងដែរ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់