adverise with khmeread Beyonce 8

ការប្រគំតន្រ្តីរបស់ Beyonce ប្រែក្លាយជាអំពើហិង្សា

          តាមព័ត៌មាន​ថា ការប្រគំតន្ត្រីរបស់​កំពូល​តារា​ចម្រៀងប៉ប់ Beyonce បាន​ប្រែ​ក្លាយទៅជា​អំពើហិង្សា​កាលពីយប់ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ​បង្ខំចិត្ត​បង្កើតជា​រនាំង​​ ដើម្បី​ទប់​ស្កាត់​អ្នក​គាំទ្រ​មិនឲ្យ​បង្ក​ជម្លោះ។

          ការសម្តែង​របស់​តារា​ចម្រៀងប៉ប់​រូបនេះ​កំពុង​ដំណើរ​ការ​ទៅមុខ​នៅ​ពហុ​កី​ឡាដ្ឋាន Hampden Park នៅទីក្រុង Glasgow ស្កុតឡែន ហើយ​ពេល​នោះអ្នក​ចូល​រួម​ការ​ប្រគំ​តន្ត្រី​ចាប់ផ្តើម​បង្កជម្លោះនិង​ផ្ទុះជា​អំពើហិង្សា​ នេះបើតាម​សាក្ស៊ី​ឃើញ​​ហេតុការណ៍។

          ក្រុមសន្តិសុខដែល​ពាក់អាវកាក់​ចាំបាច់ត្រូវ​បង្កើតជា​របាំង​នៅ​ក្នុង​ពហុ​កី​ឡា​ដ្ឋាន​នេះ ដែល​ទំនងជា​រារាំង​ក្រុម​មនុស្ស​មិនឲ្យ​ត្រឡប់​ទៅ​កាន់​កៅ​អីវិញ។

          សាក្ស៊ីខ្លះ​ក៏បាន​អះអាងថា បាន​ឃើញ​ហេតុ​ការណ៍​វាយ​តប់គ្នា​យ៉ាងខ្លាំង​និង​បែបអនាធិបតេយ្យ​ផងដែរ។ នៅ​មុន​ពេល​ចាប់ផ្តើម​ការសម្តែង World Tour Show របស់នាង Beyonce បាន​ស្នើទៅ​ក្រុម​មនុស្ស​ពហុកីឡាដ្ឋាន Hampden ធ្វើ​ការស្មឹងស្មាធ៏មួយភ្លែត បន្ទាប់ពី​មាន​ការ​បាញ់​ប្រហារនៅ​ Philando Castile នៅ​សហរដ្ឋ​អាមេរិក។

          ទស្សនិកជនខ្លះបាន​បង្ហោះសារតាម​ទ្វីតធើ​ហើយ​រិះគន់ចំពោះ​ការ​រារាំង​មិន​ឲ្យ​ពួកគេ​ត្រឡប់​ទៅកាន់កន្លែង​អង្គុយ​របស់​ខ្លួនវិញ៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់