adverise with khmeread Leonardo8

Leonardo និង Nina Agdal លួចទាក់ទងគ្នាស្ងាត់ៗ

          តារាហូលីវូដ Leonardo DiCaprio កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​តារា​បង្ហាញ​ម៉ូត Nina Agdal ប៉ុន្តែ​តារាភាព​យន្ត​ម្ចាស់​ពាន​អូស្កា​រូប​នេះ​​ហាក់​ដូចជា​ចង់រក្សាភាព​សាមញ្ញ​ជាមួយ​នឹង​ទំនាក់ទំនងនេះ។

          តារាភាព​យន្តវ័យ​៤១​ឆ្នាំ​ ដែល​ល្បីល្បាញ​ដោយសារការស្រឡាញ់​ស្រី​សក់​ពណ៌ទង់ដែង​ ធ្លាប់​មាន​ចំណងស្នេហ៍​លើក​ដំបូង​ជាមួយនឹង​តារា​បង្ហាញម៉ូត​វ័យ​២៤​ឆ្នាំ​​រូបនេះ​កាល​ពី​ឆ្នាំ​២០១៤ ហើយ​តាមអ្នក​ដឹងរឿងថា អ្នកទាំងពីរ​ចាប់ផ្តើម​ភ្ជាប់​ចំ​ណងស្នេហ៍ចាស់ឡើង​វិញ។

          ប្រភព​មួយ​បាន​និយាយថា “​ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ពិត​មែន ប៉ុន្តែ​រក្សាភាព​សមញ្ញបំផុត”។

          កាលពីខែមុន​ គេប្រទះឃើញ​អ្នក​ទាំង​ពី​រនៅ​ទីក្រុង​ញូវយ៉កជាមួយ​គ្នា​ ហើយ​កាល​ពីខែ​ឧសភា គេប្រទះឃើញ​ Leonardo និង Nina ជប់លៀង​នៅ​រង្គ​សាល​ Up & Down ក្នុងទីក្រុងញូវយ៉ក។

            Nina គឺជា​ស្រីស្នេហ៍​ថ្មី​បំផុត​របស់​ Leonardo  ។ តារាភាព​យន្ត​រូបនេះ​កន្លង​មក​ធ្លាប់ទាក់ទង​តារាល្បីៗដូចជា Chelsey Weimar,  Ela Kawalec,  Kelly Rohrbach,  Toni Garrn,  Anne Vyalitsyna,  Bar Refaeli  និង Gisele Bundchen ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់