adverise with khmeread 20160708 jakartatrafficjam afp 0

១២ ស្លាប់​ក្នុង​រយៈពេល​បី​ថ្ងៃ ដោយសារ​ស្ទះចរាចរណ៍​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​

    ​មនុស្ស ១២ នាក់​បាន​ស្លាប់​អំឡុងពេល​ស្ទះចរាចរណ៍​បី​ថ្ងៃ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដែល​ស្ទះ​រហូតដល់​ទៅ ២០ គីឡូម៉ែត្រ​ផ្លូវ និង​ធ្វើឱ្យ​អ្នក​ឈប់សំរាក​វិស្សមកាល​របស់ខ្លួន​ជាប់គាំង​ទាំងស្រុង នេះ​បើតាម​មន្ត្រីប៉ូលិស​និយាយ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ការកកស្ទះ​ដ៏​គួរឱ្យ​រន្ធត់​នេះ​កើតឡើង​នៅ​ផ្លូវ​ប្រសព្វ​ហាយវ៉េ​ធំ​មួយ​ក្នុង​ទីក្រុង​ធំ Brebes របស់​កោះ​ជ្វា​។​

​    ​បណ្តា​ផ្លូវថ្នល់​របស់​ប្រទេស​ដែលមាន​ប្រជាជន​អ៊ីស្លាម​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​មួយ​នេះ ជាប់គាំង​រៀងរាល់ឆ្នាំ​នៅ​រាល់​ចុងខែ​នៃ​បុណ្យ​រ៉ា​ម៉ា​ដាន ដែល​មនុស្ស​រាប់លាន​នាក់​សម្រុក​ទៅ​ស្រុកកំណើត​ដើម្បី​ប្រារព្ធ​ពិធី តែ​ខកខាន​ប្រារព្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​ស្ទះចរាចរណ៍​ខ្លាំងពេក​។​

​    ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ១២ នាក់ គឺ​ស្លាប់​ក្នុង​ថ្ងៃ​ខុសគ្នា​។ ការស្លាប់​កើតឡើង​អំឡុង​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ កក្កដា​នេះ​បើ​យោងតាម​របាយការណ៍​។​

​    ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អស់កម្លាំង និង​បញ្ហា​សុខភាព​ផ្សេងទៀត​។ ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ក្នុងនោះ​មាន​ក្មេង​អាយុ​មួយ​ខួប​ស្លាប់​ដោយសារ​ពុល​ផ្សែង​ឡាន និង​ភាគច្រើន​នៃ​អ្នកស្លាប់​គឺជា​មនុស្ស​ចាស់​៕

ប្រភព៖ Asianone

adverise with khmeread

មតិយោបល់