adverise with khmeread Alexandre

លោក Wenger ចង់បានខ្សែប្រយុទ្ធ Lacazette របស់ Lyon ប៉ុន្តែតម្លៃគឺជាបញ្ហា

    ការចរចារវាងលោក Arsene Wenger ដើម្បីផ្ទេរខ្សែប្រយុទ្ធ Alexandre Lacazette វ័យ២៥​ឆ្នាំ​របស់ក្លឹប Lyon ដែលមាន​តម្លៃ​៣៤​លាន​ផោន ត្រូវជាប់​គាំង​ ។ គ្រូបង្វឹ​ក​​ Arsenal​ រូបនេះ ចាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ​កំពុងពិចារណា​ពី​តម្លៃ។​

    ទោះបីជាកីឡាកររូបនេះចង់​ផ្ទេរមកកាន់​ក្របខណ្ឌ​ PL ហើយ​ចង់​លេង​ឲ្យ​ក្រុម​ Arsenal ក៏ដោយ ក៏ត្រូវបន្តធ្វើការចរចាច្រើនលើកទៀតផងដែរ។

    Lacazette ​ឡើង​ជើង​នៅ​ប្រទេសបារាំង ប៉ុន្តែ​មិនបាន​បង្ហាញ​មុខ​នៅ​ Euro​2016 ទេ។

    ក្លឹប Lyon ​កំពុង​ព្យាយាម​បង្កើន​តម្លៃ​ ខណៈ​ពេល​មាន​ក្លឹប​ជា​ច្រើន​ដូច​ជា​ក្លឹប West Ham, Tottenham និង Atletico Madrid ក៏ចាប់​អារម្មណ៍​លើ​កីឡា​ករ​រូបនេះផងដែរ៕

adverise with khmeread

មតិយោបល់