Joachim low

Joachim Low: អាល្លឺម៉ង់នៅតែជាក្រុមល្អជាងគេ ទោះបីបរាជ័យក៏ដោយ

    គ្រូបង្វឹកក្រុមអាល្លឺម៉ង់លោក Joachim Low ​ជឿថា អាល្លឺម៉ង់គឺជា​ក្រុម​ល្អ​ជាង​គេ​ បើទោះបីជា​ចាញ់​ក្រុម​បារាំង​២-០ ក៏ដោយនិងបាន​ចាត់ទុក​បរាជ័យ​របស់​ក្រុម​អាល្លឺម៉ង់​ថា ជា​សំណាងអាក្រក់​ដែលធ្វើឲ្យ​ពួកគេ​មិនអាច​ឆ្លង​ទៅ​វគ្គ​ផ្តាច់ ព្រ័ត្រ​ Euro 2016 ។ លោក​ Low បានបន្តថា “យើង​មិនសូវមាន​កំហុស​ទេ។ យើង​គឺជា​ក្រុម​ល្អ។ យើងមាន​ឱកាស​ច្រើន ហើយលេងយល់ចិត្តគ្នា។ យើងមាន​ថាម​ពល។ ប៉ុន្តែ វាជា​សំណាងអាក្រក់”។

    ក្រុម​​អាល្លឺម៉ង់​បាន​​ចូល​រួម​ការប្រកួត​ដោយ​អវត្តមាន​កី​ឡាករ​ឆ្នើម​បីរូប​ដោយ​សាររបួស​និង​ការ​ជាប់ពិន័យ ហើយ​ពួកគេ​បាន​បាត់បង់​ខ្សែ​​ការពារសំខាន់​ Jerome Boateng នៅ​តង់ទី​២។ ទោះជា​យ៉ាងណា អាល្លឺម៉ង់បាន​គ្រប់ដណ្តប់​ស្ទើរ​តែទាំងស្រុង​នៅតង់ទី​១​ មុន​ពេល​ខ្សែប្រយុទ្ធ Antoine Griezmann ទាត់បាល់​ប៉េ ណាស់​ទី​បាន​សម្រេច ហើយ​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​ពេលនៅ​សល់តែប៉ុន្មាន​វិនាទី​ចប់តង់ទី​១។

    លោក​ Low មានអារម្មណ៍​ថា វាជា​សម្ពាធមួយនៅពេលកីឡាករ Jerome ចាកចេញដោយ​សារតែរបួស​ លោកបាននិយាយថា “​កូនក្រុម​របស់លោក​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែលខ្ញុំប្រាប់ពួកគេ។ គ្មានអ្វីដែលត្រូវ​បន្ទោស​ពួកគេទេ”៕

មតិយោបល់