adverise with khmeread %e1%9f%a2

ទំនងស្រវឹងស្រាបុរសម្នាក់បានបើករថយន្ត LEXUS បុករបាំងថ្មចែកផ្លូវ

    ភ្នំពេញ ៖ ទំនង​ស្រវឹងស្រា​បុរស​ម្នាក់​បាន​បើករថយន្ត​LEXUS​បុក​របាំង​ថ្ម​ចែកផ្លូវ​ទាំង​កម្រោល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៥ នេះ នៅខាងមុខ​ហាង Happy Internet ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។​
   ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​Lexus RX330 ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​2AE-3438 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​។​
    ស្រាប់តែ​បើក​មកដល់​ត្រង់​មុខ​ហាង Happy Internet រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​មួយ​ដុំ ហើយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខ្ទេច តែ​អ្នកបើកបរ​ដែល​ស្រវឹង​នោះ​ពុំមាន​រងរបួស​នោះទេ​។​បន្ទាប់មក​គេចខ្លួនបាត់​។​
    ចំណែកឯ​រថយន្ត​វិញ​ត្រូវបាន​ខាង​ប៉ូលិស​ជំនាញ​ចុះមក​ស្ទួ​ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់