adverise with khmeread 13624500 1007675602680688 103751856 n

ឃាត់ខ្លួនយុវជន២នាក់ពីបទ រក្សាទុកនូវ​សារធាតុ​ញៀន​​ដោយ​ខុសច្បាប់​

    ​កណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជ្រោយ​តាកែវ បានឃាត់ខ្លួនយុវជន២នាក់ពីបទ រក្សាទុកនូវ​សារធាតុ​ញៀន​​ដោយ​ខុសកាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០១៦ នៅវេលា​ម៉ោង២០ និង៣០នាទី ចំណុច​លើ​ទូកដ ភូមិ​ព្រែ​កតា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ឃាត់ខ្លួនជនសង្ស័យ០២នាក់​៖ ទី១-​ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល​មុខរបរ កម្មករ​បើក​ទូកដ​(​ឃាត់ខ្លួន​)​ និង​ទី២-​ឈ្មោះ អ៊ី​ម រតនៈ ​(​ហៅ សេក​) ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។

​    កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជ្រោយ​តាកែវ បាន​ចល័ត​ល្បាត​នៅក្នុង​ភូមិសាស្ត្រ បានទទួល​​ព័ត៌មាន​ថា​ មាន​ក្មេង​កំពុង​ជក់​គ្រឿងញៀន​នៅ​​ចំណុចកើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ជ្រោយ​តាកែវ បាន​ចុះ​ដល់​ចំណុចកើតហេតុ បាន​ជួប​មុខសញ្ញា​សង្ស័យ​០២ នាក់ឈ្មោះ សេង រ៉ា ភេទ​ប្រុស​ និង​ឈ្មោះ អ៊ី​ម រតនៈ (​ហៅ សេក​) ភេទ​ប្រុស បាន​ឆែកឆេរ​រកឃើញ​​ថ្នាំញៀន​ចំនួន ០១ កញ្ចប់​តូច និង​ឧបករណ៍​​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​នៅ​នឹង​កន្លែងកើតហេតុ​ដែល​ជនសង្ស័យ​ទាំង​០២​នាក់​ទើបតែ​នាំគ្នា​ជក់​រួច​។ 

    ដកហូតវត្ថុតាង​រួមមាន៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​​ញៀន​(​ម៉ា​ទឹកកក​Ice)០១ កញ្ចប់​តូច​, ២-​ទូរស័ព្ទ​ចល័ត​ចំនួន ០២ គ្រឿង, ៣-​ដែកកេះ​០៣​ និង​កញ្ចប់​បារី​ហ្វី​ន​០១​កញ្ចប់​, ៤-​ដប​ទឹកបរិសុទ្ធ​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​០១​។

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​០២​នាក់​ខាងលើ បាន​សារភាពថា​ថ្នាំញៀន ០១​កញ្ចប់​ដែល​សមត្ថកិច្ច​ចាប់យក​​នេះ​គឺ​ពួកគេ​ពិតជា​បាន​ទិញយក​មកប្រើប្រាស់​ប្រាកដ​មែន។ ហើយជនសង្ស័យ​ទាំង​០២​នាក់​​រួម ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
    ​

adverise with khmeread

មតិយោបល់