adverise with khmeread 13617989 1007676716013910 944995331 n

ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​៤​នាក់ នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ស្រះចក​

    ភ្នំពេញ ​៖ ជនសង្ស័យ​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ​ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ ​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ​សមត្ថកិច្ច​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន ទី​១- ឈ្មោះ ​ដុ​ច ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ, ទី​២​- ឈ្មោះ ​ប៊ុន ស្រី​ឡុង ភេទ​ស្រី អាយុ​១៥​ឆ្នាំ, ទី​៣- ឈ្មោះ​ហួរ សាំង​ហៃ ភេទ​ប្រុស អាយុ​៣៥ឆ្នាំ និង​ទី​៤​- ឈ្មោះ ​សេង រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ក្នុងនោះ​សមត្ថកិច្ច​ចាប់​វត្ថុតាង​មាន​គ្រឿងញៀន​ចំនួន​៤​កញ្ចប់​តូច និង​នាំខ្លួន​ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាន​ខណ្ឌដូនពេញ​តាម​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​៕​

 

adverise with khmeread

មតិយោបល់