adverise with khmeread 13624672 254724774908643 1627002021 n

បាត់​កូនស្រី​ជាង​១​ខែ ម្តាយ​កាន់​រូបថត​ដើរ​ស្វែងរក​កូន​ដោយ​ក្តី​អស់សង្ឃឹម​

​    កំពង់ឆ្នាំង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដៃ​ម្ខាង​កាន់​កាបូប និងម្ខាង​ទៀត​កាន់​រូបថត​របស់​កូនស្រី ក្នុង​ទឹកមុខ​ពោ​ពេញ​ដោយ​ក្តីកង្វល់ និង ព្រួយបារម្ភ ដោយ​មិនដឹងថា កូនស្រី​មាន​សុខទុក្ខ​យ៉ាងណា​នោះ ក្រោយពី​កូនស្រី​របស់គាត់​ដើរ​ចេញពីផ្ទះ​អស់​រយៈពេល​ជាង​១​ខែ។​

    ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦ នេះ​ស្ត្រី​ជា​ម្តាយ បានធ្វើ​ដំណើរ​ពី​ភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍​ ឆ្ពោះ​មក​ទី​រួម​ខេត្តកំពង់ឆ្នាំង ក្នុង​គោលបំណង​អោយ​វិទ្យុជាតិ​ប្រចាំ​នៅ​ខេត្តកំពង់ឆ្នាំង ជួយ​ផ្សព្វផ្សាយ​រក​កូនស្រី​រប​ស់គា​ត់។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ អាន រឿន បាន​ប្រាប់​អោយដឹងថា កូនស្រី​របស់គាត់​ដែល​បាត់​នេះ មានឈ្មោះ កៅ រី​ម អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។​

    ​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ឱ្យដឹងថា កូនស្រី​របស់គាត់​ពុំដែល​ធ្វើ​អ្វី​ខុសឆ្គង​ចំពោះ​គាត់ និងក្រុមគ្រួសារ​នោះទេ កូន​របស់គាត់​ក៏មាន​គូ​ដណ្តឹង​រួចហើយ​ដែរ ដែល​អនាគត កូនប្រសារ របស់គាត់​នោះ មានឈ្មោះ ​ស​ល្យ រមនីយ ជា​អ្នករស់នៅ​ក្រុង​ប៉ោយប៉ែត។ ហើយ​ការ​ភ្ជាប់ពាក្យ​នោះ​យូ​មកហើយ​ដែរ ប៉ុន្តែ​កូន​របស់គាត់​មិន​ដែលមាន​ឈ្លោះប្រកែក​គ្នា​អី​នោះដែរ។​

    ​ស្ត្រី​រូបនេះ​បាន​ប្រាប់ទៀតថា កាលពី​ថ្ងៃ​អង្គារ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ក្នុងពេលដែល​គាត់​ចេញទៅ​ផ្សារ​បាត់​ស្រាប់តែ​កូនស្រី​របស់គាត់​បាន​យក​ការ​បូ​ប​ខោអាវ គេចខ្លួនបាត់។ ដោយអ្នកជិតខាង​បាន​ប្រាប់ថា កូន​របស់គាត់​បាន​ឡើង​រថយន្តឈ្នួល​ទៅជា​មួយ​មនុស្ស​ម្នាក់ ប៉ុន្តែ​មិនបាន​ប្រាប់ថា ទៅ​ទីណា​នោះទេ ក្រោយពី​បាត់​កូន​ភ្លាមៗ​គាត់​បាន​ទូរស័ព្ទ​ទៅ​កូនស្រីដែរ តែ​ទូរស័ព្ទ​មិន​ចូល ក្រោយមក​រយៈពេល​២​ទៅ​៣​ថ្ងៃ ស្រាប់តែ​កូនស្រី​ទូរស័ព្ទ​ម​កថាមក​ភ្នំពេញ ទោះបីជា​ម្តាយ​ហៅ​មក​ផ្ទះ​ក៏មិន​ព្រម​មក​ដែរ។ រហូតដល់​ថ្ងៃមួយ​កូនស្រី​របស់គាត់​បាន​ទូរស័ព្ទ​ទៅ គូ​ដណ្តឹង​ឱ្យទៅ​យក​នាង​នៅ​ផ្សារ​ក្រឡាញ់ តែ​គូ​ដណ្តឹង​ប្រាប់ថា​រវល់ មិនទាន់បាន​ទៅ​ភ្លាមៗ នឹង​ស្មានថា នៅ​ភ្នំពេញ។ លុះ​ក្រោយមកទៀត​បាន​ទូរស័ព្ទ​មក​គូ​ដណ្តឹង ហើយ​បាន​ប្រាប់ថា ឈប់​មករ​វល់​ជាមួយ​នាង​ទៀត​ចាប់ពីពេលនេះ​តទៅ ព្រោះ​ខ្លួនមាន​មនុស្ស​គេ​មក​យកទៅ​ធ្វើការ ហើយ​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត រូបនាង​នឹងត្រូវ​ទៅ​ស្រុក​យួន។​

​    និយាយ​បណ្តើរ ស្រក់​ទឹកភ្នែក​បណ្តើរ ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់ថា នៅពេលនេះ​គាត់​ពិតជា​ព្រួយបារម្ភ​ពី​កូនស្រី​របស់គាត់​ខ្លាំងណាស់ ព្រោះ​ពេលនេះ​សង្ស័យថា​អាច​នឹង​ចាញ់បោក​គេ ហើយ​តាមរយៈ​នៃ​សារព័ត៌មាន​ក្នុងស្រុក គាត់ សូម​អំពាវនាវ​ដល់​កូនស្រី​បើ​បានទទួល​ដំណឹង​នេះ កូន​ប្រញាប់​មក​ផ្ទះ​វិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕​

adverise with khmeread

មតិយោបល់