adverise with khmeread 13624828 1007678726013709 1528885473 n

ចង់​បញ្ចប់ជីវិត​! ព្រោះ​ធ្លាប់ជា​ថៅកែ បែរ​ធ្លាក់ខ្លួន​ក្រ​តោកយ៉ាក​

    ​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​ស្ត្រី​ម្នាក់​ជា​ថៅកែ​នំ​ម្នាក់ បានធ្វើ​ដំណើរ​មកលើ​ស្ពាន​ជ្រោយចង្វារ ប៉ង​លោតទឹក​ទន្លេ​សម្លាប់ខ្លួន តែ​មិន​សម្រេច​នោះទេ ព្រោះ​ត្រូវ​អ្នកដំណើរ​ជា​សិស្ស រត់​មកជួយ​ឃាត់​ទាន់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០៨ កក្កដា ២០១៦ នេះ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ផ្នែក​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយសារតែ​តូចចិត្ត​ធ្លាក់ខ្លួន​ក្រ​ពេក ។​

    តាមប្រភព​នៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ ហុង គ​ន្ធា អាយុ​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​នំ​យីហោ «​ហុង អ៊ី​ន​ហ្វុ​ង​» នៅ​ម្តុំ​ផ្សារ​ដើម​គរ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ជិត​ផ្សារ​ចាស់ មាន​ប្តី​ជា​មន្ត្រី​អាវុធហត្ថ និង​មានកូន​៥​នាក់។ 

    ​បើតាម​ការអះអាង​ពី​ស្ត្រី​រងគ្រោះ បន្ទាប់​ឃាត់​ហើយ​នាំយកមក​សួរនាំ​ទើប​ដឹងថា រូបគាត់​តូចចិត្ត​និង​វាសនា​ខ្លួនឯង​ណាស់ ដែល​ពីមុន គាត់​ជា​ថៅកែ​នំ​ម្នាក់ តែ​អភ័ព្វ​ដោយសារ​ត្រូវ​ប្តី បាន​បំផ្លាញ​ទ្រព្យ​ទៅលេង​ល្បែងស៊ីសង​ក្នុង​ណាហ្គា។ ចំណែក​កូន ក៏​ធ្វើបាប​ផ្លូវចិត្ត​ទៀត ហើយ​សព្វថ្ងៃ គាត់​អស់ទ្រព្យ​សម្បត្តិ​រលីង​ហើយ ដោយ​ធ្លាក់ខ្លួន​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យ​បងប្អូន។ 

    ដូច្នេះ គាត់​ខូចចិត្ត​ដោះស្រាយ​វាសនា​ខ្លួនឯង​លែងចេញ ទើប​សម្រេចចិត្ត​មក​បញ្ចប់ជីវិត​តែម្តងទៅ៕

adverise with khmeread

មតិយោបល់