adverise with khmeread 13644124 1007679699346945 486762708 n

បង្ក្រាប​ជន​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម​(មានវីដេអូ)

    ស្ទឹងត្រែង ​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម​។​

    ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​វត្ត​កណ្ដាល ភូមិ​កណ្ដាល សង្កាត់​-​ក្រុង​ស្ទឹងត្រែង​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​បង្ក្រាបបាន​នេះ ឈ្មោះ ប៉ៃ សំអឿន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន​។ លោក​បាន​បញ្ជាក់ថា «​កម្លាំង​ជំនាញ​យើង​បានធ្វើ​ការដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ ទម្ងន់​៩៣៧,៩​ក្រាម​»​។​

​    ក្រោយពេល​ឃាត់​ខ្លូន​បាន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់