adverise with khmeread 13625313 1007688709346044 927666741 n

ទើបតែ​ខ្ចី​ម៉ូតូ​គេ​ជិះ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ក្រុមចោរ​៣​នាក់ ស្ទាក់​ភ្ជង់​ប្លន់​យកទៅ​បាត់

    ភ្នំពេញ​ ៖ ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​១​គ្រឿង របស់​បុរស​ម្នា​ក់ដោយ​សុវត្ថិភាព នៅវេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅតាម​បណ្ដោយ​ផ្លូវ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​    ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រុមចោរ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​សង់​សេ​១២៥ និង ​MSX​ ប្រដាប់​ដោយ​អាវុធខ្លី​ចំនួន​២​ដើម បានមក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​របស់គាត់​១​គ្រឿង ម៉ាក​សង់​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៥ តែ​ក្រុម​ជនបង្ក​ពុំបាន​បាញ់​ឡើយ ទើប​មិន​បណ្ដាល​ឱ្យ​មាន​របួស ខណៈ​ម៉ូតូ​១​គ្រឿង ដែល​ក្រុមចោរប្លន់​យកទៅ​នោះ ជនរងគ្រោះ​ទើបតែ​ខ្ចី​ពី​អ្នក​ស្គាល់គ្នា មក​ជិះ​តែប៉ុណ្ណោះ​។​

    ​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ បានត្រឹមតែ​មក​ដាក់ពាក្យ បណ្ដឹង​នៅ ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ដើម្បីឱ្យសមត្ថកិច្ច​ជួយ អន្តរាគមន៍​តែប៉ុណ្ណោះ​៕​

adverise with khmeread

មតិយោបល់