adverise with khmeread 13649486 1007675419347373 1829784043 n

បង្ក្រាប​ជន​ចែកចាយ​គ្រឿងញៀន​៥​នាក់ ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់

    បន្ទាយមានជ័យ​ ៖ កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្ត និង​ស្ថិតក្រោម​ដឹកនាំ​សម្របសម្រួល​តាមផ្លូវ​ច្បាប់​ពី​សំណាក់ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ទើប​ចូលកាន់​ដំណែង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់ និង​វត្ថុតាង​មួយចំនួន​។ 

    ​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្រោយពី​កម្លាំង​នគរបាល បានធ្វើការ​ស្រាវជ្រាវរ​ក​ឃើញ​មុខសញ្ញា ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន ព្រមទាំង​ឃាត់ខ្លួន​បាន​៥​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វ​តា​មីន​៣​ថង ថ្នាំញៀន​គ្រាប់​១​គ្រាប់ និង​សំភារៈ​មួយចំនួនធំ​ផងដែរ នៅក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ​។​

    ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ ទី​១ ​ឈ្មោះ សុភ​ក្រ័ អា​នុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ, ទី​២ ឈ្មោះ ស៊ឹម ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ, ទី​៣ ឈ្មោះ ដា ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ, ទី​៤ ឈ្មោះ ហុំ ដា​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ទី​៥ ឈ្មោះ ហុង ធី​ង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម​។​

    ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​នេះ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ខ្លូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់