adverise with khmeread %e1%9f%a1

បណ្តេញជនជាតិវៀតណាមស្នាក់នៅខុសច្បាប់៨នាក់តាមច្រកក្អមសំណរ

    ភ្នំពេញ ៖ ជនអន្តោប្រវេសន៍​វៀតណាម​៨​នាក់​រស់នៅ​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បណ្តេញចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណរ​កាលពី​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​២​កន្លែង​ផ្សេងៗ​គ្នា ។​
    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក ហៃ​សីឡា​ប្រធាន​នាយកដ្ឋាន​សើុប​អង្កេត​និង​អនុវត្ត​នីតិវិធី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ដែល​ឃាត់ខ្លួន​បាន​ចំនួន​ពីរ​កន្លែង​ផ្សេងគ្នា​គឺ​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បានមកពី​ខេត្ត​ព្រះសីហនុ​ដោយ​ពួកគេ​ប្រកបរ​បរជា​អ្នកនេសាទ​ត្រី​និង​ជនជាតិ​វៀតណាម​៥​នាក់​ទៀត​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នៅតាម​បណ្តារ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​សរុប​ទាំងអស់​មាន​ចំនួន​៨​នាក់​។​
    លោក​បន្តថា ពួកគេ​បាន​លបលួច​ឆ្លងដែន​ខុសច្បាប់​និង​ចូលមក​ស្នាក់នៅ​ដោយ​ខុសច្បាប់​តាម​ច្រកទ្វា​របៀង​ក្នុង​រូបភាព​ជិះ​ម៉ូតូឌុប​ដោយ​ចំណាយ​ការ​ជិះ​ម៉ូតូឌុប​អស់ប្រាក់​ពី​២៥​ទៅ​៣០​ម៉ឺន​ដុង ហើយ​នៅពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណរ​៕​

adverise with khmeread

មតិយោបល់