13647039 1007804132667835 1710086077 o

បុរសម្នាក់ត្រូវរថយន្ត ​យីហាន់​ដាយ ​កិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

    កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន​កើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៨ និង១០​នាទី​ នៅចំណុច​ន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ភូមិ​ព្រែក​តាកែវ​២2 ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​។​

    ជនរងគ្រោះឈ្មោះ​ សៅ ឧី រតនៈ​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​រកា​ខ្ពស់ ​ស្រុក​ស្អាង ​ខេត្តកណ្តាល​។ ជិះម៉ូតូម៉ាក​C125​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខកណ្តាល 1N.7531។

    ដោយបើកបរក្នុងទិសដៅ​អ្នក​លឿងទៅ​ភ្នំពេញ​មកដល់​ចំណុច​ខាងលើ​មាន​រថយន្ត ​យីហាន់​ដាយ​ ពណ៌ស ​ស្លាក​លេខ​ ​(​គ្មាន)​ ​ទិសដៅ​ស្របគ្នា​​ បាន​ប៉ះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យបុរសម្នាក់​ បែកក្បាលស្លាប់ភ្លាមៗ​នៅ​កន្លែងកើតហេតុ​​​ រីឯអ្នកបើបរ​រថយន្ត​រត់គេច​ខ្លួនបាត់។


    
    បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
 

មតិយោបល់