adverise with khmeread 1

សញ្ញា ១៣ នេះ​បង្ហាញថា អ្នកមាន​ប្តី​ល្អ​ជាងគេ​លើ​លោក​នេះ​! បុរស​ភាគច្រើន​លើសលប់​អនុវត្ត​ចំណុច​ទី ៦ មិនបាន​

    ​ស្វាមី​ជាម​នុស្ស​ដ៏​អស្ចារ្យ​បំផុត ប៉ុន្តែ​ស្វាមី​ល្អ​បំផុត​មិនអាច​ដាំ​ដុះ​ដូច​ផ្លែឈើ​បានទេ​។ ប្រសិនបើ​ប្តី​របស់​អ្នកធ្វើ​រឿង​ទាំង ១៣ នេះ អ្នក​គួរតែ​ចាត់ទុក​ខ្លួនឯង​ថា​ជា​ស្ត្រី​មានសំណាង​ទៅ ដែលមាន​បុរស​អស្ចារ្យ​បែបនេះ​ក្នុង​ជីវិត​។ 

​    ​១. គាត់​បន្ត​ប្រឹងប្រែង​យកឈ្នះ​ចិត្ត​របស់​អ្នក​ឱ្យ​ទាល់តែ​បាន​
​    ​គាត់​ចចេស​សុំ​អ្នកដើរ​ក្រៅ​ជាមួយ​គាត់ សរសើរ​អ្នក​គ្រប់ពេល និង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយចំនួន​ដែល​ធ្វើឱ្យ​អ្នក​រំភើបចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​។ ប្តី​ល្អ​ដឹង​ច្បាស់​ថា​គាត់​ត្រូវ​រក្សា​មនោសញ្ចេតនា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ 

​    ​២. គាត់​ធ្វើ​អ្វីមួយ​គឺ​សុំ​យោបល់​ពី​អ្នកជា​និច្ច​
​    ​ប្តី​ល្អ​គឺ​គាត់​ដឹងថា​អ្នកជា​ប្រភព​ផ្តល់​គំនិត​ដ៏​ល្អ និង​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ដែល​មិនអាច​ខ្វះ​បាន​។​

​    ​៣. គាត់​និយាយ​សរសើរ​អំពី​អ្នក​នៅ​ចំពោះមុខ​មិត្តភក្តិ​
​    ​ស្វាមី​ល្អ​តែង​និយាយ​សរសើរ​ប្រពន្ធ​ពីក្រោយ​ខ្នង​ដល់​មិត្តសម្លាញ់​ជានិច្ច​។ 

​    ​៤. គាត់​មិន​ប្រកាន់​សូម្បី​ការងារ​លាង​បង្គន់​
​    ​ប្តី​ល្អឥតខ្ចោះ សូម្បីតែ​ការងារ​លាង​បង្គន់​ក៏​គាត់​មិន​ប្រកាន់​ដែរ​។​
​    ​
​    ​៥. គាត់​កាន់​ដៃ​អ្នក​គ្រប់​ពេលចេញ​ក្រៅ​
​    ​មិន​ថា​ទៅ​ភោជនីយដ្ឋាន ឬ​ទៅផ្ទះ​ឪពុកម្តាយ​ក្មេង គឺ​គាត់​កាន់​ដៃ​អ្នកជា​និច្ច​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​និង​ជំនឿ​ចិត្ត​។ 

​    ​៦. គាត់​មិន​ជ្រើសរើស​មើល​រឿង​សិច​
​    ​ស្វាមី​ល្អ​គឺ​សម្លឹងមើល​តែ​ភរិយា​តែ​ម្នាក់​គត់ ហើយ​រឿង​សិច​នេះ​មួយ​គឺ​គាត់​មិន​ខ្ចី​យក​ភ្នែក​មើល​នោះឡើយ​។ 

​    ​៧. គាត់​យល់​អារម្មណ៍​មនុស្ស​ដែល​មក​រដូវ​ខែ​
​    ​ស្វាមី​ល្អ​ដឹង​ច្បាស់​ណាស់​ថា​ភរិយា​ខ្លួន​មក​រដូវ​ពេលណា ហើយ​គាត់​យល់​ណាស់​ពី​អារម្មណ៍​របស់​មនុស្ស​ស្រី​ពេល​មក​រដូវ​។ គាត់​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បីឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរឡើង​។ 

​    ​៨. គាត់​សម្អាតផ្ទះ​
​    ​ពេល​ភរិយា​រវល់​ខ្លាំង​ក្នុង​ការងារ​ឬ​ការរកស៊ី ស្វាមី​នឹងមិន​មើលបំណាំ​នោះឡើយ ហើយ​គាត់​នឹង​ជួយ​ការងារ​សម្អាតផ្ទះ មិនឱ្យ​ភរិយា​ទើសចិត្ត​ឡើយ​។​

​    ​៩. គាត់​តែង​រក្សា​មុខមាត់​ភរិយា​ពេល​គេ​សើចចំអក​
​    ​ពេល​ភរិយា​ផ្ទុះសំណើច​តែម្នាក់ឯង​ដូច​មនុស្ស​ឆ្កួត ហើយ​មិត្តភក្តិ​សើចចំអក​ឱ្យ​នាង គឺ​មានតែ​ស្វាមី​តែ​ម្នាក់​គត់ ដែល​មក​ដោះស្រាយ​គ្រប់​វិធី​ដើម្បី​ប្រែក្លាយ​សំណើច​ឆ្កួត​នោះ​ទៅជា​សំណើច​ជា​ឡើងវិញ​។ 

​    ​១០. គាត់​មិន​ប្រកាន់​ការងារ​ដែល​ប្រឡាក់​ប្រឡូក​គួរឱ្យ​រអើម​
​    ​ពេល​ក្នុងផ្ទះ​ប្រឡាក់​ប្រឡូក​អ្វីមួយ​គួរឱ្យ​រអើម ស្វាមី​ចេញមុខ​មក​សម្អាត​ដោយ​មិន​ខ្ពើម​អ្វី​បន្តិច​ឡើយ​។ 

​    ​១១. គាត់​ពិសា​នំ​ដែល​អ្នក​ចម្អិន (​ទោះ​ខ្លោច​ដូច​ធ្យូង​)
​    ​ទោះ​នំ​ខ្លោច​ពិបាក​ពិសា​យ៉ាងណា ក៏​គាត់​ទ្រាំ​លេប និង​និយាយ​សរសើរ​ថា​ឆ្ងាញ់​ជានិច្ច​។ 

​    ​១២. គាត់​បុណ្យ​ស្រន់​សុំឱ្យ​គ្រួសារ​គាត់​សុខ​សប្បាយ​ជានិច្ច​
​    ​គាត់​ប្រហែល​មិនមែនជា​មនុស្ស​ងប់​នឹង​អប្បិយ​ជំនឿ​ទេ ប៉ុន្តែ​នៅពេល​និយាយ​ដល់​សុវត្ថិភាព​គ្រួសារ គាត់​ហ៊ាន​អុច​ធូប​ថ្វាយបង្គំ​សុំ​ព្រះ​ជួយ​រក្សា​ក្តី​សុខ​ដល់​គ្រួសារ​គាត់​រាល់ថ្ងៃ​។ 

​    ​១៣. គាត់​មិន​ទុកឱ្យ​អ្នក​ក្លាយជា​មនុស្ស​អន់​នោះទេ​
​    ​មិនមែន​ដោយសារ​គាត់​ជាម​នុស្ស​ល្អឥតខ្ចោះ​ទេ តែ​គាត់​តែង​ជំរុញ​ទឹកចិត្ត​អ្នក​គ្រប់ពេល​ដើម្បីឱ្យ​អ្នកមាន​ទឹកចិត្ត​ពុះពារ​ក្នុង​ជីវិត និង​ក្លាយជា​មនុស្ស​អស្ចារ្យ​សម្រាប់​ស្វាមី និង​កូនៗ​៕ 

adverise with khmeread
ប្រភព៖ solidromance

អ្នកនឹងចូលចិត្ត

មតិយោបល់