adverise with khmeread Esfbalk

តោះ​មើល Idol ទាំង ៩ នាក់​លាតត្រដាង​ល្បិច​ថែ​រាង តើ​ពួកគេ​ធ្វើ​ដូចម្ដេចខ្លះ​?

    ​នៅពេល​និយាយ​ដល់​ភាពខុសគ្នា​ពី​របៀប​ដែល​ពួកគេ​ថែ​រាង​បាន​ស្វ៊ែ​ល​ស្អាត តារា K-pop ទាំង​ប្រាំបួន​នាក់​បាន​លាតត្រដាង​ពី​របប​អាហារ​និង​ការសម្ងាត់​ខ្លះៗ​ដល់​អ្នកគាំទ្រ​របស់​ពួកគេ​។​

​    ​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ដោយសារ​ល្បិច​និង​តិច​និក ដើម្បី​រក្សា​រាង​និង​សុខ​ភាពល្អ​។​

​    ​១. តារាចម្រៀង TOP មកពី​ក្រុម Big Bang
​    ​សណ្ដែកក្រហម​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ដែល​បញ្ចេញ​ជាតិ​អំបិល​ចេញពី​រាងកាយ​នៅពេល​បរិភោគ​វា​ជាមួយនឹង​ទឹកតែ​។ ហើយ​ផឹកទឹក​សណ្ដែកក្រហម​ដាំ​ពុះ​ពីរ​បី​ស្លាបព្រា​ជួយ​ទប់ស្កាត់​ចំណង់​អាហារ​និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។​

​    ​២. សមាជិក​ក្រុម 2AM លោក Changmin
​    ​តៅហ៊ូ​គឺមាន​ប្រូតេអ៊ីន​ច្រើន​បំផុត និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​អាចជួយ​បំពេញ​ជាតិ​កាល់​ឡូរី​ក្នុង​ខ្លួន​របស់​អ្នក​យ៉ាង​ឆាប់រហ័ស​។ លោក Changmin ភាគច្រើន​ពិសា​តៅហ៊ូ​មុនគេ​បង្អស់​។​

​    ​៣. សមាជិក​ក្រុម SISTAR នាង Dasom
​    ​នាង Dasom បាន​លាតត្រដាង​ការពិត​មួយ​ថា​នាង​ស្រក ១០ គីឡូ​ក្នុងពេល ៣ អាទិត្យ​ដោយ​របប​អាហារ​មួយ នោះ​គឺ​ត្រសក់​! នាង​ញ៉ាំ​វា​រាល់ថ្ងៃ និង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​សុខ​ភាពល្អ​។​

​    ​៤. នាង IU
​    ​នាង IU មិនដែល​ឡើង​ទម្ងន់​ទេ ក្រោយមក​នាង​សម្រេច​ជ្រើស​រើសយក​របប​អាហារ​មួយ​ដើម្បី​រក្សា​រាង​ស្អាត នោះ​គឺ​ផ្លែ​ប៉ោម​។ នាង​ញាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រៀងរាល់​ពេលបាយ​ហើយ​ដើម្បី​ទទួល​សារធាតុចិញ្ចឹម​បន្ថែម​និង​ទទួលបាន​សុខភាព​ល្អ​។​

​    ​៥. សមាជិក​ក្រុម KARA នាង Jiyoung
​    ​នាង Jiyoug ត្រូវបាន​គេ​សួរថា​តើ​ធ្វើ​ម៉េច​មាន​រាង​ស្អាត នាង​និយាយថា​នាង​ញ៉ាំ​ទ្រូង​មាន់ ១ ទៅ ២ រាល់​ម៉ោង​បាយ​រួម​ជាមួយនឹង​បន្លែ​និង​ផ្លែឈើ​ផងដែរ​។​

​    ​៦. សមាជិក​ក្រុម 2NE1 នាង Park Bom
​    ​នាង Park Bom មាន​រាង​ស្អាត​គឺ​ដោយសារ​ផ្លែ​ឪឡឹក ហើយ​នាង​ញ៉ាំ​វា​រាល់ថ្ងៃ​។​

​    ​៧. នាង Park Boram
​    ​នាង Park Boram ញ៉ាំ​ប៉េងប៉ោះ​រាល់ថ្ងៃ​ដើម្បី​ស្រក​ទម្ងន់​លឿន​។​

​    ​៨. សមាជិក​ក្រុម SNSD នាង Seohyun
​    ​នាង Seohyun ចូលចិត្ត​ដំឡូងជ្វា ប៉ុន្ដែ​អ្វី​ទៅ​ដែល​ដំឡូង​ផ្ដល់ឱ្យ​នាង​? ដំឡូងជ្វា​មាន​ជាតិ​កាល់​ឡូរី​ទាប​បំផុត​។ វា​មាន​វីតាមីន E ខ្ពស់ ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​លំហូរ​ឈាម​ដើរ​ស្រួល​។​

​    ​៩. សមាជិក​ក្រុម Super Junior លោក Shindong
​    ​ជម្រើស​របប​អាហារ​របស់គាត់​គឺ​សាឡា​ត់ប​ន្លែ (​ញាំ​បន្លែ​) និង​គ្រាប់​វ៉ាល់​ណាត់​៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់