adverise with khmeread 0

ឆ្ងាញ់​ទៀតហើយ​! អាកោខ្ទិះ​ថៃ​រូបមន្ត​ប្លែក​ពី​អាកោ​ដទៃ ធានាថា​ឆ្ងាញ់ និង​ចំណាយ​ពេលធ្វើ​មិន​ដល់ ២០ នាទី​ទេ​!

    ​* គ្រឿងផ្សំ​សម្រាប់​នំ​
​    ​- ម្សៅ​អង្ករ ២០០ ក្រាម​
​    ​- ម្សៅ​មី ៤ ក្រាម​
​    ​- ស្ករស ២៦០ ក្រាម​
​    ​- ខ្ទិះដូង ៧០០ ក្រាម​
​    ​- ទឹក​ស្លឹក​តយ ១០០ ក្រាម​

​    ​លាយ​ម្សៅ​អង្ករ​និង​ម្សៅ​មី​ចូលគ្នា​។ លាយ​ទឹក​ស្លឹក​តយ​ជាមួយ​ខ្ទិះដូង និង​ស្ករត្នោត​ឱ្យ​សព្វ​។ បន្ទាប់មក លាយ​គ្រឿងផ្សំ​ទាំងអស់នេះ​ចូលគ្នា​ឱ្យ​សព្វ​។ 

​     * របៀប​ធ្វើ​ក្រែ​ម​ស្រូប​ពីលើ​
​    ​១. ម្សៅ​អង្ករ ២០ ក្រាម​
​    ​២. ក្រែ​ម សម្រាប់ធ្វើ​នំ (Cream) ៤០០ ក្រាម​
​    ​៣. អំបិល ៤ ក្រាម​
​    ​
​    ​លាយ​គ្រឿងផ្សំ​ទាំង ៣ ចូលគ្នា​ឱ្យ​សព្វ​។​

​    ​* ដំណាក់កាល​ចម្អិន​អាកោ​
​    ​១. ចាក់​គ្រឿងផ្សំ​ធ្វើ​នំ​ចូល​កូនចាន រួច​ចំហុយ ១០ នាទី​។​
​    ​២. ស្រូប​ក្រែ​ម​ផ្សំ​រួច​ពីលើ​នំ រួច​ចំហុយ​ថែម ៣ នាទី​ទៀត​។ 
​    ​៣. ដកចេញ​ពី​សឹង រួច​ទុកឱ្យ​ត្រជាក់ ៥ នាទី លោក​អ្នកនឹង​ទទួលបាន​អាកោ​ថៃ​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់ មិន​ធ្លាប់​ជួប​ពីមុន​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់