Fa

អស់សង្ឃឹម​នឹង​ស្នាម​បែបនេះ​មែន​ទេ​? នេះ​ជា​វិធី​បំបាត់​

    ​ការបិទបាំង ឬ​លុបបំបាត់​ស្នាម​លើ​ស្បែក​ដោយ​ប្រើ​ផលិតផល​កែ​សម្ផស្ស​អាចឱ្យ​អ្នកចំណាយ​ច្រើន​។​

​    ​ប៉ុន្ដែ​មាន​វិធី​ធម្មជាតិ​មួយចំនួន ដែល​អាច​ជំនួស​ឱ្យ​ផលិតផល​ទាំងនោះ​ដោយ​មិនបាច់​ចំណាយ​ច្រើន​។​

​    ​១. ក្រូច​ភ្លា ឬក៏ ក្រូចឆ្មា​
​    ​ផ្លែ​នេះ​គឺជា​ប្រភព​នៃ​អាស៊ីត Citric ដែល​ជួយ​ដល់​ការបំបាត់​ស្នាម ហើយ​វីតាមីន C របស់​វា​អាច​បំបាត់​ស្នាម​ពណ៌​នៅលើ​ស្បែក​យ៉ាង​ស័ក្តិ​សិទ្ធ​។ យក​សំឡី​ជ្រលក់​ទឹកក្រូច​ភ្លា ឬ​ក្រូចឆ្មា​ដាក់​លើ​ស្នាម​រួច​ទុកចោល ១០ នាទី ទុកចោល​រហូតដល់​វា​ស្ងួត​។ ធ្វើបែបនេះ​មួយថ្ងៃ​ម្តង​រហូត​ទាល់តែ​បាត់​ស្នាម​។​

​    ​២. ប្រេង​អូ​លីវ​
​    ​គុណ​ស​ម្ប​តិ្ត​របស់​ប្រេង​អូ​លីវ​គឺ​ដូចគ្នា​នឹង​ក្រូចឆ្មា​ដែរ ហើយ​វា​មាន​ផ្ទុក​នូវ​អាស៊ីត​ឆ្អែត និង​វីតាមីន E, K ផងដែរ​។ យក​ប្រេង​នេះ​ម៉ាស្សា​នៅលើ​ស្នាម ៥ នាទី បន្ទាប់មក​ទុក​វា​ចោល​មួយ​យប់​សឹម​លាង​ទឹក​ចេញ​។​

​    ​៣. ម្សៅ​មេនំ​បុ័ង ឬ Baking Soda
​    ​ម្សៅ​មេនំ​បុ័ង ឬ Baking Soda នរណា​ក៏​ស្គាល់​ដែរ​ថា​វា​ជា​ម្សៅ​ធម្មជាតិ​។ តួនាទី​របស់​វា​គឺ​កម្ចាត់​កោសិកា​ចាស់ៗ និង​បង្ការ​មេរោគ​។ លាយ​ម្សៅ​មេនំ​បុ័ង​បន្ដិច​ជាមួយនឹង​ទឹក បន្ទាប់មក​លាប​លើ​កន្លែង​ដែលមាន​ស្នាម​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​ជាមួយ​ទឹក​មិន​ក្ដៅ​និង​មិន​ត្រជាក់​។ ធ្វើបែបនេះ បី ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ឃើញ​លទ្ធផល​កាន់តែ​រហ័ស​៕

ប្រភព៖ healthyfoodstar

អ្នកនឹងចូលចិត្ត

មតិយោបល់