adverise with khmeread 0f8cdf86 5fea 4b10 bd9c a05afe7cf9c8

ផ្អាកការធ្វើប័ណ្ណបើកបរជូនពលរដ្ឋ

     ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១៥ បានប្រកាស​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

    លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​កណ្តាលយប់​ថ្ងៃទី​២៩ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ បាន​ឲ្យ​ដឹងថា "​ការផ្អាក​សកម្មភាព​ធ្វើ​ប័ណ្ណបើកបរ​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​ឡើងវិញ លើ​នីតិវិធី និង​ការយក​កម្រៃ​លើ​សេវា​ធ្វើ​ប័ណ្ណបើកបរ​។​

    ការសម្រេច​ផ្អាក​ការធ្វើ​ប័ណ្ណបើកបរ​របស់​សាលា​រាជធានី​ភ្នំពេញ​ខាងលើនេះ​បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ផ្អាក​ការធ្វើ​ប័ណ្ណបើកបរ ហើយ​ណែនាំ​ដល់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា​អំពី​ការបញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ ជូន​ប្រជាពលរដ្ឋ​។​

   លោក​សេង ភក្តី​បាន​និយាយ​ក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់លោក​កាលពី​យប់​ថ្ងៃទី​២៩​ធ្នូ​ថា​"​ខ្ញុំបាទ សេង ភក្តី ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ជា​ប្រជាពលរដ្ឋ​មួយរូប ដែលមាន​ប័ណ្ណបើកបរ​មាន​សុពលភាព​ដល់​ឆ្នាំ​២០៣៤ សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​គ្រ​ប់​ជាន់ថ្នាក់​មេត្តា​យោគយល់​ក្នុងការ​ប្តូរ យក​ប័ណ្ណបើកបរ​ថ្មី ដូច​ជ្រាប​ស្រាប់​ហើយ ប្តូរ​ម្តងៗ​តែងតែ​ចំណាយ​ថវិកា​ច្រើន ណាស់ ប្រហែល​៣៥ ដុល្លារ​អាមេរិក "​។​

    លោក​បន្តថា ចំពោះ​អ្នក​គ្មាន​ថវិកា​គ្រប់គ្រាន់ វា​ជាការ​លំបាក និយាយ​នេះ​មិនមែន​ថា​រូបខ្ញុំ​បាទ​មិន​គោរព​ច្បាប់​ដែល​តម្រូវ​ឲ្យ​ប្តូរ​ទេ តែ​វា​ក៏​រួមចំណែក​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ខ្វះខាត​ដែរ ។​"​សំណូមពរ​ចុងក្រោយ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​មេត្តា​យោគយល់ និង​អន្តរាគមន៍​ទៅ​ថ្នាក់ក្រោម​ដែលមាន​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​ការងារ​នេះ​ដោយ​ក្តី​អនុគ្រោះ​"៕​

adverise with khmeread

មតិយោបល់