adverise with khmeread  90327175 boss2

គ្រូបង្វឹក​ហេងស៊យ ដឹកនាំ Lazio ពីរ​ថ្ងៃ ក៏​លាលែង​ពី​តំណែង​វិញ​

    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន លោក Marcelo Bielsa បាន​ចាក​ចេញពី​ក្រុម Lazio ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​បានត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ចូលខ្លួន​មកកាន់​កាប់​តំណែង​ក្លឹប​អ៊ីតាលី​មួយ​នេះ​។​

​    ​គ្រូបង្វឹក​វ័យ ៦០​ឆ្នាំ​រូបនេះ ត្រូវបានតែងតាំង​ដោយ​ក្លឹប Lazio កាលពី​ថ្ងៃ​ពុធ ដោយបាន​ចូលមក​ជំនួស​តំណែង​របស់លោក Stefano Pioli ដែល​ត្រូវបាន​គេ​បណ្តេញ​កាលពី​ខែមេសា​។​

​    ​ក្លឹប​ស្ថិតក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A ដែល​មូលដ្ឋាន​នៅក្នុង​ទីក្រុង​រ៉ូម​មួយ​នេះ បានប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អា​ហ្ស​ង់​ទីន លោក Bielsa លាលែង​ពី​តំណែង ប៉ុន្តែ​មិនបាន​ផ្តល់​សេចក្តីលម្អិត​ផ្សេងទៀត​នោះឡើយ​។​

​     Lazio មិន​ធ្លាប់​ឈ្នះ​ពាន​អ៊ីតាលី​ម្តង​ឡើយ ចាប់តាំងពី​ឆ្នាំ ២០០០ ហើយ​បានបញ្ចប់​ចំណាត់ថ្នាក់​ទី​ប្រាំបី​កាលពី​រដូវ​កាល​មុន​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់