adverise with khmeread  90331180 petr cech afp

អ្នកចាំទី​របស់​កាំភ្លើង​ចូលនិវត្តន៍​ពី​កាតព្វកិច្ច​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​

    ​កីឡាករ​ក្រុម​កាំភ្លើង​ធំ Arsenal អ្នកចាំទី​ដៃ​ស្អិត Petr Cech បានប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​ជាមួយនឹង​សាធារណរដ្ឋ​ឆែក​ហើយ​។​

​    ​អតីត​អ្នកចាំទី​របស់​តោ​ខៀវ Chelsea វ័យ ៣៤ ឆ្នាំ​រូបនេះ គឺជា​កីឡាករ​ដែល​បាន​លេង​ឱ្យ​ប្រទេស​របស់គាត់​ច្រើនជាងគេ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ចំនួន ១២១​លើក ដោយបាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០០២​។​

​    ​គាត់​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​ដែល​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប Euro 2004 តែ​ធ្លាក់​ចេញ​ដោយ​ថ្វី​ជើង​របស់​ម្ចាស់​ជើងឯក​ក្រិ​ក​។​

​    ​Cech បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Arsenal ថា "​ពេលដែល​ខ្ញុំ​នៅ​ក្មេង ក្តីសង្ឃឹម​ចុងក្រោយ​បំផុត​របស់ខ្ញុំ​គឺ​បាន​លេង​សម្រាប់​ក្រុម​ជម្រើសជាតិ​យ៉ាងហោចណាស់​ក៏​ម្តង​ដែរ​។ ការលេង​ឱ្យ​ជម្រើសជាតិ​ជាច្រើនលើក​មកនេះ​ធ្វើឱ្យ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាទីបំផុត​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់