adverise with khmeread 2cc1fb6400000578 0 image a 35 1467804716317

ទាល់ច្រក​! Van Persie ត្រូវ West Ham បដិសេធ​ការផ្ទេរ​ទោះ​គាត់​នឹង​ទទួលយក​ការកាត់បន្ថយ​ប្រាក់ខែ​ក៏ដោយ

    ​ក្លឹប​ញញួរ​ធំ West Ham បានផ្តល់​ជូន​សំណើ​ទៅដល់ Robin van Persie ប៉ុន្តែ​បាន​បដិសេធ​វិញ​សម្រាប់​អតីត​ខ្សែប្រយុទ្ធ​របស់ Arsenal និង Manchester United រូបនេះ ទោះបីជា​គាត់​នឹង​ទទួលយក​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​ក៏ដោយ​។​

​    ​កិច្ចពិភាក្សា​ជុំវិញ​ការផ្ទេរ​របស់​កីឡាករ​វ័យ ៣២​ឆ្នាំ​រូបនេះ​ត្រូវបាន​ធ្វើឡើង ខណៈដែល​ក្លឹប​បច្ចុប្បន្ន​របស់គាត់ Fenerbahce បានរៀបចំ​ជាស្រេច​ដើម្បី​លក់​គាត់​ចេញ ហើយ​កីឡាករ​រូបនេះ​ក៏បាន​ត្រៀមខ្លួន​ផងដែរ​ដើម្បី​វិលត្រឡប់​ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​Van Persie បានបង្ហាញ​ឆន្ទៈ​ក្នុងការ​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់គាត់​ដោយ​អាច​ច្រើនជាង​ពាក់កណ្តាល ប៉ុន្តែ​គាត់​នឹង​នៅតែ​ជា​កីឡាករ​ដែលមាន​កម្រៃ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​របស់ West Ham នៅលើ​ទំហំ​ទឹកប្រាក់​ចំនួន ១០​ម៉ឺន​ផោន (​ជិត​១៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់