adverise with khmeread Crystal palace v manchester united after match celebrations

កម្ម​ម្ល៉េះ​! លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា Mata ជិត​ត្រូវ Mourinho លក់​ចេញ​ទៀតហើយ​

    ​Jose Mourinho អាច​ប្រថុយ​ធ្វើឱ្យ​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United ក្តៅក្រហាយ ប្រសិនបើ​គាត់​អនុញ្ញាតឱ្យ Juan Mata ចាក​ចេញពី​ក្លឹប​នា​រដូវក្តៅ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ​របស់​ក្លឹប​បិសាច​ក្រហម Manchester Evening News បានឱ្យដឹងថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ គឺជា​បុគ្គល​ដែលមាន​ការពេញចិត្ត​បំផុត​នៅក្នុង​ចំណោម​មិត្ត​រួម​ក្រុម​របស់គាត់​នៅឯ​ទឹកដី Old Trafford ដែល​ចង់ឱ្យ​គាត់​ស្នាក់នៅ​ជាមួយ​ក្លឹប​។​

​    ​Mourinho បានធ្វើឱ្យ​សមាជិក​ក្រុម​បិសាច​ក្រហម​មានការ​ស្ងប់ចិត្ត​បន្តិច​ផងដែរ មុនពេល​ដែល​គាត់​បាន​ជួប​ជាមួយ​ពួកគេ​ដោយបាន​ផ្តល់ជូន​ទៅដល់​អនុប្រធាន​ក្រុម Michael Carrick នូវ​ផ្នែក​បន្ថែម​មួយ​នៃ​កុងត្រា​ប្រចាំ​សប្តាហ៍ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ជួបគ្នា​។​

​    ​កីឡាករ​ក្រុម​បិសាច​ក្រហម​រៀបចំ​ទទួលបាន​មេដាយ​កិ​ត្ត​យស​មួយ​រួមគ្នា​នាពីរ​ថ្ងៃ​បន្ទាប់ពី​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅក្នុង​ការផ្តល់​មេដាយ​កិ​ត្ត​យស​របស់ Carrick ដែល​ចាប់តាំងពី​ពេល​នោះមក​ពួកគេ​មិន​ច្បាស់​នោះឡើយ​អំពី​អនាគត​របស់គាត់ ប៉ុន្តែ​សម្រាប់​អាជីព​ក្នុង​ក្រុម​បិសាច​ក្រហម​របស់ Mata បាន​ធ្លាក់ចុះ​ទៅក្នុង​ភាពមន្ទិលសង្ស័យ​បន្ថែមទៀត​ដោយ​ការធ្វើដំណើរ​មកដល់រ​បស់​កីឡាករ Henrikh Mkhitaryan ៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់