adverise with khmeread Manchester city pep

Pep Guardiola៖ Manchester City អាច​លេង "​បាល់​ល្អមើល​ជាងគេ​" នៅក្នុង Premier League

    ​អ្នកចាត់ការ​ថ្មី​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola និយាយថា​គាត់​ធ្វើដំណើរ​មកដល់​អង់គ្លេស​គឺ​ដើម្បី​បង្ហាញថា​អាចធ្វើ​បាន​ក្នុង​ការលេង "​បាល់​ល្អមើល​ជាងគេ​" នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៥​ឆ្នាំ​រូបនេះ ក៏បាន​ទទួលស្គាល់​ផងដែរ​ថា​គាត់ "​ពិតជា​មាន​អ្វី​គ្រប់យ៉ាង​" នៅឯ​ក្រុម Barcelona​។​

​    ​ពេលដែល​ត្រូវ​ចោទ​ជា​សំណួរ​ថា​តើ​គាត់​អាច​លេង "​បាល់​ល្អមើល​ជាងគេ​" នៅក្នុង​ក្បួន​ប្រចាំត្រកូល tiki-taka ដ៏​ល្បីល្បាញ​នៅឯ Barcelona បានទេ លោក Guardiola បាន​និយាយថា "​នោះ​ហើយ​ជាហេតុ​ផល​ដែល​ខ្ញុំ​នៅទីនេះ​"​។ 

​    ​បញ្ជាក់​ទៅកាន់​សន្និសីទកាសែត​អង់គ្លេស​ជា​លើកដំបូង​នៃ​ការកាន់កាប់ Manchester City គាត់​បាន​បន្ថែមទៀតថា "​ខ្ញុំ​មិន​ធ្លាប់បាន​លេង​នៅ​ថ្ងៃ Boxing Day ម្តងណា​ឡើយ​។ ខ្ញុំ​មិនដែល​បាន​នៅ​កីឡដ្ឋាន​មួយ​ដែល​វា​មាន​ខ្យល់​ខ្លាំង ហើយ​ត្រជាក់ និង​ទីលាន​មិនល្អ​នោះឡើយ​។ វា​គឺជា​គោលដៅ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅទីនេះ​ដើម្បី​បញ្ជាក់​ខ្លួនឯង និង​បញ្ជាក់ថា​ខ្ញុំ​អាច​លេង​បាន​គ្រប់​ស្ថានការណ៍​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់