adverise with khmeread  90327925 klopp2

Jurgen Klopp បន្ត​កុងត្រា​ស្នាក់នៅ​ជាមួយ​ហង្ស​ក្រហម​រយៈពេល ៦​ឆ្នាំ​បន្ថែមទៀត​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ចុះហត្ថលេខា​ថ្មី​លើ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំមួយ​ឆ្នាំ ជាមួយនឹង​ពាក្យសម្តី​របស់​ម្ចាស់​ក្លឹប​បាន​បង្ហើប​ថា វា​នឹង​ជាការ "​មិន​ទទួលខុសត្រូវ​" ដែល​មិន​ផ្តល់ជូន​គាត់​នូវ​កុងត្រា​រយៈពេល​វែង​មួយ​ដល់​គាត់​។​

​    ​Klopp បាន​ចូលរួម​ជាមួយ Liverpool នៅក្នុង​ខែតុលា​ឆ្នាំមុន ដោយ​យល់ព្រម​ទៅលើ​កិច្ចព្រមព្រៀង ១៥​លាន​ផោន (​ជិត​១៩​លាន​កន្លះ​ដុល្លារ​) ដល់​ឆ្នាំ ២០១៨ ដែល​បច្ចុប្បន្ន​ត្រូវបាន​កើនឡើង​រហូតដល់​ឆ្នាំ ២០២២​។​

​    ​ប្រធាន​ក្លឹប Liverpool បាន​និយាយថា "​ភាពជា​អ្នកដឹកនាំ​របស់គាត់​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទៅលើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​សង្ឃឹមថានឹង​អាច​សម្រេចបាន​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់