adverise with khmeread Putin 687461

អង់គ្លេស និង​អាមេរិក បញ្ជូន​ទ័ព​បន្ថែម​ដើម្បី​ដាក់​តាម​បណ្តា​ប្រទេស​នៅ​ជុំវិញ​រុស្ស៊ី​

    ​លោក David Cameron បានប្រកាស​បញ្ជូន​កង​វរ​សេនា​តូច​ខ្លាំងក្លា ៥០០ នាក់​ទៅ​អេ​ស្ដូ​នី​ជាមួយនឹង​ទ័ព​បន្ថែម ១៥០ ទៀត​ប្រចាំការ​ក្នុងប្រទេស​បូ​ឡូញ​នៅ​មូលដ្ឋាន​មួយ​។​

​    ​ការ​ចល័ត​ទ័ព​នេះ​បានធ្វើ​ឡើង​ចំពេល​កំពុងមាន​ការព្រួយបារម្ភ​ពី​សម្ព័ន្ធមិត្ត​លោក​ខាងកើត ទាក់ទង​ទៅនឹង​ចេតនា​របស់ Vladimir Putin ដោយសារតែ​ការដាក់​តំបន់​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤​។​

​    ​មន្ត្រី​អង់គ្លេស​ម្នាក់​និយាយថា​មុន​កិច្ចប្រជុំ​ណា​តូ​ក្នុង Warsaw "​នេះ​នឹង​ជា​កិច្ចប្រជុំ​មួយ ដែល​អ្នកនឹង​ឃើញ​អង់គ្លេស​អះអាង​ដោយ​ខ្លួនឯង​ផ្ទាល់​ថា​ជា​ធាតុ​សំខាន់បំផុត​មួយ​នៅក្នុង​អង្គការ​ណា​តូ​"​។​

​    ​"​យើង​មិន​ត្រឹម​បន្ត​ប្រកាន់ខ្ជាប់​ការគាំទ្រ​របស់​ពួកយើង​ចំពោះ​ណា​តូ​ប៉ុណ្ណោះ​ទេ តែ​យើង​ថែមទាំង​ត្រៀមខ្លួន​គាំ​ទ័ព​ជាមួយ​ទ័ពថ្មើរជើង​ទៀតផង​"​។​

​    ​ថ្លែង​មុនពេល​កិច្ចប្រជុំ​នេះ លោក Cameron បាន​និយាយថា "​កិច្ចប្រជុំ​នេះ​គឺជា​ឱកាស​សម្រាប់​ពួកយើង ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​ខ្លាំង​របស់​ពួកយើង​សម្រាប់​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធភាព​លោក​ខាងកើត​ផ្សេងទៀត​របស់​ពួកយើង​ដើម្បី​បង្អាក់​ការឈ្លៀនពាន​របស់​រុស្ស៊ី​"​។​

​    ​សរុបមក​ការដាក់​ពង្រាយ​ទ័ព​អង់គ្លេស​នៅ​បណ្តា​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី​គឺមាន​ចំនួន​ចំនួន​ប្រហែល ៤០០០ នាក់​។​

​    ​ដោយឡែក​យោងតាម​វេ​ប​សាយ ChannelNewsAsia ចេញផ្សាយ​ថ្ងៃ​សៅរ៍​នេះ​បានឱ្យដឹងថា ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹង​បញ្ជូន​ទ័ព​របស់ខ្លួន​ចំនួន ១.០០០ នាក់​ផងដែរ (​ស្មើ ៤ កងវរសេនាតូច​) ទៅ​បណ្តា​ប្រទេស​ជាប់​ព្រំដែន​រុស្ស៊ី មានដូចជា ប៉ូឡូញ អេ​ស្តូ​នី ឡេ​តូ​នី និង​លី​ទុយ​អា​នី ដែល​ចេះតែ​បារម្ភ​ខ្លាំង​ឡើង​អំពី​ការ​រុល​ទ័ព​មក​មុខ​កាន់តែ​ច្រើនឡើងៗ​របស់​រុស្ស៊ី​៕

ប្រភព៖ Express, Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់