adverise with khmeread 13617940 1008089585972623 726180181 n

បើកបរ​បញ្ច្រាស់ទិស​គ្នា រវាង​ម៉ូតូ​នឹង​ម៉ូតូ បណ្ដាលឱ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​ធ្ងូ​រ​

    ​ព្រះសីហនុ ​៖ នៅ​ថ្ងៃទី​០៨ ​ខែកក្កដា ឆ្នាំ​២០១៦ ​វេលា​ម៉ោង ៨​ និង៣០​នាទី លើផ្លូវ​វិថី​ឯករាជ្យ ត្រង់ចំណុច កាឡាក់ស៊ី​ចាស់ ស្ថិតនៅ​ក្នុងភូមិ​2 សង្កាត់​លេខ​3 ក្រុង​-ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ ម៉ូតូ០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ប៉ាង ណា ភេទ​ប្រុស អាយុ40​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-ខេត្ត​ព្រះសីហនុ។

    មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វ៉ាន់ នី ភេទ​ស្រី អាយុ៣៣​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី ជើង ឆ្ពោះទៅ ត្បូង លុះដល់​ចំណុចកើតហេតុ​ក៏បាន​បុក​នឹង​ម៉ូតូ០១​គ្រឿង​ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1A-6983 បើកបរ​ដោយ​ឈ្មោះ ហង្ស សុភ​ក្ត្រា ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ យិ​ត សាន​លីហ្សា ភេទ​ស្រី អាយុ១៥ឆ្នាំ​មុខរបរ សិស្ស មាន​ទីលំនៅ​សង្កាត់​លេខ​៤ ក្រុង​-ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​បញ្ច្រាស់​គ្នា។​

​    គ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​មនុស្ស​ចំនួន០៣នាក់​ស្រី០២នាក់​៖ ទី១-​ឈ្មោះ ប៉ាង ណា អ្នកបើកបរ​ម៉ូតូ HONDA WAVE  រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​កំពង់សោម​, ទី២-​ឈ្មោះ វ៉ាន់ នី អ្នករួមដំណើរ​លើ​ម៉ូតូ HONDA  WAVE  រងរបួស ធ្ងន់  បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី កំពង់សោម,​ ទី៣-​ឈ្មោះ យិ​ត សាន​លីហ្សា អ្នករួមដំណើរ​លើ​ម៉ូតូ HONDA C125 រងរបួស​ធ្ងន់ បាក់ឆ្អឹង​ដងកាំបិត បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​សេ​តេ​។​

    ​រីឯ​វត្ថុតាង​ម៉ូតូ០២គ្រឿង​បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ​៕

adverise with khmeread

មតិយោបល់