adverise with khmeread 1 %282%29

ស្រីស្អាត​បើករថយន្ត Lexus RX 300 លឿនពេក រ៉េ​ចង្កូត​ទៅបុក​គំរប​លូ​ ជ្រុល​ទៅ...

​    ភ្នំពេញ ៖ នារី​ស្រស់ស្អាត​ម្នាក់​ទំនងជា​ស្រវឹងស្រា បាន​បើករថយន្ត ម៉ាក ​Lexus RX 300 មួយគ្រឿង​ក្នុង​ល្បឿន​លឿន រ៉េ​ចង្កូត​ទៅបុក​គំរប​លូ បណ្តាលអោយ​រថយន្ត​បែក​កង់​មុខ ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​រាប​ដល់​ដី រីឯ​រថយន្ត​មើល​លែង​យល់​សំណាងល្អ​នារី​រូបនោះ​គ្រាន់តែ​រងរបួស​ស្រាល។ 

​    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ៩ កក្ត​ដា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ រ៉ុ​ស្សី មុខ​ក្រុមហ៊ុន​លក់ រថយន្ត LAND ROVER ក្បែ​វត្ត​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

​    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក Lexus RX 300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-9456 បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ទំនងជា​ស្រវឹង​មិនដឹង​យ៉ាងម៉េច រថយន្ត​បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ​ធ្លាក់​មក​ចិញ្ចើមផ្លូវ បុក​នឹង​គំរប​លូបង្ហូរទឹក បែក​កង់​មុខ​ខាងស្តាំ ហើយ​ដោយសារតែ​រថយន្ត​លឿន ជាហេតុ​ធ្វើអោយ​នារី​ម្នាក់​នោះ ទប់​ចង្កូត​មិន​ជាប់​ជ្រុល​ទៅមុខ​ប្រហែល​ជាង ២០​ម៉ែត្រ​រថយន្ត​បាន​ទៅបុក​បោក​ផ្ទប់​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​រាប​ដល់​ដី ចំណែក​នារី​ដែលជា​អ្នកបើកបរ​ចេញពី​ក្នុង​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល រីឯ​រថយន្ត​ខ្ទេច​មើល​លែង​យល់​។​

    ​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ប្អូនប្រុស​របស់​នាង​អោយមក​ជួយ​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​រថយន្ត​បង្កត្រូវ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ៕​

adverise with khmeread

មតិយោបល់