adverise with khmeread 13616193 255050438209410 1173979274 o

ជិះ​ម៉ូ​តូ​លឿន​មិន​ប្រយ័ត្ន​ជ្រុ​ល​ទៅបុក​ចូល​ក្រោម​រថយន្ត​ដឹក​ដែក​រងរបួស​ធ្ងន់

    ​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​មើលមិនឃើញ​រថយន្ត​មួយគ្រឿង​ដែល​បើក​ថយក្រោយ​គ្មាន​ភ្លើង​សញ្ញា​បណ្ដាលឱ្យ​ម៉ូតូ​ជ្រុល​ទៅ​ចូល​ក្រោម​រថយន្ត​បណ្តាល​ជនរងគ្រោះ​រងរបួស​ធ្ងន់ បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ហេតុការណ៍នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង២២ និង០៥​នាទី ​ត្រង់ចំនុច​ការដ្ឋាន​រប​ស់​ក្រុមហ៊ុន​ចិន​មួយកន្លែង​មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ 

    ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​នោះទេ​ ភេទ​ប្រុស ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT 6448 ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន រីឯរ​រថយន្ត​ដឹក​ដែក​ស​សៃ​ដែល​កំពុង​ថយក្រោយ​ចូលក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​សាងសង់​របស់​ជនជាតិ​ចិន​ ដែល​ពាក់​ស្លាក​លេខ AT07 3-0122។ 

    ​តាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ខាងលើ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ហើយ​លុះ​មកដល់​ចំនុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​កំពុង​រឺ​យ៉ែ​ថយក្រោយ​ចូលក្នុង​ការដ្ឋាន​ខាងលើ​ដែល​នៅជាប់​មហាវិថី​សហ​ពន្ធ​រុស្សី​នោះ​ ដើម្បី​ដាក់​ដែក​ស​សៃ​ចូលក្នុង​ការដ្ឋាន​នោះ​ដោយ​គ្មាន​គ្មាន​ភ្លើង​សញ្ញា​សំរាប់​សំគាល់ ខ​ណៈ​នោះ​មាន​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ ​ដែល​បើក​មកពី​លិចទៅ​កើត វ៉ា​ក់​អ៊ឺ​នឹង​រថយន្ត​ខាងលើ​ទើប​បណ្ដាលឱ្យ​ជ្រុល​ចូលទៅ​បុក​កៀប​ជាប់​ខាង​ក្រោ​ម​នោះ​ បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ខ​ណៈ​ពេលនោះ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​ និង​ជនរងគ្រោះ​រួមទាំង​ម៉ូតូ​នៅក្រោម​រថយន្ត​នោះ​នៅ​នឹង​កន្លែង​។ 

    ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ចំនុចកើតហេតុ​ហើយ​បាន​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ដើម្បី​ដឹក​ជនរងគ្រោះ ដោយ​ឡែ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់