adverise with khmeread 13646711 255055924875528 1220281528 o

សំណាងណាស់! ចោរភ្ជង់​ប្លន់ហើយនៅតែអាចរួចខ្លួនដោយសារ...

    ​ភ្នំពេញ ៖ ក្រុមចោរ​ប្រដាប់អាវុធ​២​នាក់ ត្រូវបាន​កម្លាំង​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាបបាន​ភ្លាម បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ដង​កាំភ្លើង​ភ្ជង់​យក​កាបូប​ពី​នារី​ស្រី​២​នាក់​ម្តាយ​និង​កូន បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី៨ ​កក្ក​ដា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​ស៊ី​សុ​វត្ត​មុខ​សាលាបឋមសិក្សា​កុលាប​ទី​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើ​ញស្ត្រី​២​នាក់​ម្តាយ​នឹង​កូន​ជិះ​ម៉ូតូ​មួយ​គ្រឿ​ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​ស៊ី​សុ​វត្ត ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ខ​ណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ Suzuki smash ពណ៌​ក្រហម ពីក្រោយ​ស្របគ្នា មក​កាក់​ពីមុខហើយ​ដក​កាំភ្លើង​ភ្ជង់​គំរាម​យក​កាបូបស្ពាយ​ដែលមាន​លុយ​ជាច្រើន តែ​សំណាងល្អ​ម៉ូតូ​ជនរងគ្រោះ​ម្តាយ​នឹង​កូន​បាន​ដួល​បង្កឱ្យមានការភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ចេញមក​ចោមរោម​មើល ធ្វើ​ឱ្យក្រុមចោរ​បាត់បង​ឪ​កាស​ធ្វើ​សកម្មភាព រួច​ជិះ​ម៉ូតូ​រត់។ 

    ហើយភ្លាមនោះ​ក៏មាន​សមត្ថកិច្ច​ល្បាត​ជួប​ក៏​ធ្វើការ​សួរនាំ​ដំណើររឿង​និង​ភិនភាគ រួច​ក៏​ប្រកាស​តាម​វិទ្យុទាក់ទង ឱ្យចេញ​ស្ទាក់​គ្រប់​ផ្លូវ លុះ​មកដល់​ចំណុច​ផ្លូវ៥១ កែង សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ត កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ក្រុង ក៏​ប្រទះឃើញ ដេញ​ប្រមាញ់​ឃាត់​បាន​ទាំង​២​នាក់​តែម្តង។ 

    ជនសង្ស័យ​រួម​និង​ជនរងគ្រោះ ទាំងអស់​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ​។​

    ​ក្រោយពេល​ឃាត់​បាន​ភ្លាមៗ កម្លាំង​បាន​បញ្ចូនទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់