adverise with khmeread 13647165 255059031541884 1362218700 o

ពិតជា​សំណាងល្អ​មែន! ដែល​មិនមាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត

    ​ភ្នំពេញ ៖ ពិតជា​សំណាងល្អ​មែន ដែល​មិនមាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្នុង​ហេតុការណ៍​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ បាន​ក្រឡាប់​ផ្ងារជើង ដោយសារ​គេច​ពី​ម៉ូតូ​វ៉ា​ស្តាំ។​

​    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី៨ កក្ក​ដា ឆ្នាំ២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​៦​ជាន់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ភូមិ​ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ​តាម​ប្រភពពី​កន្លែងកើតហេតុបានឱ្យដឹងថា គេ​ឃើញ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ដឹក​ឥ​វ៉ាន់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4740 បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត លុះ​ខ​ណៈមកដល់​ចំណុចកើតហេតុ​ក៏មាន​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ រួច​បាន​ចូលមក​ខាងមុខ​រថយន្ត ជាហេតុ​ធ្វើអោយ​អ្នកបើកបរ​រថយន្ត ទាញ​ចង្កូត​មក​ឆ្វេង​ដៃ​ព្រោះ​ខ្លាច​បុក​ម៉ូតូ ទើប​ទៅបុក​ឃឿន​ថ្ម​ទ្រូងផ្លូវ​វេ​ង​ស្រេង បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​ចាក់ចោល​ឥ​វ៉ាន់​ពេញ​ផ្លូវ ​សំណាងល្អ មិនមាន​មនុស្ស​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ 

​    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ន​ពិនិត្យ ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ និង​មិនមាន​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ទើប​សមត្ថកិច្ច​ឱ្យ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​មក​ស្ទួ​ត​លើក​ឥ​វ៉ាន់​ដោយ​ខ្លួនឯង​៕​

 

adverise with khmeread

មតិយោបល់