adverise with khmeread 13621446 255064191541368 499693567 o

បុរស​ធាក់​ស៊ីក្លូ​ម្នាក់ តថ្លៃ​ស្ត្រី​រកស៊ី​ផ្លូវភេទ​មិនត្រូវ ខឹង​ទាញ​កាំបិត​កាប់​ក្បាល​រងរបួស

    ​ភ្នំពេញ ​៖ នារីរ​កស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​បុរស​ជា​អ្នក​ធាក់​ស៊ី​ក្លូ​កាប់​មួយ​កាំបិត​ប៉័​ង​តោ​ចំក្បាល​របួសធ្ងន់ ដោយសារទាស់សំដី​រឿង​តថ្លៃ​គ្នា​មិន​ត្រូវរ៉ូវ​គ្នា​។​ 

    ហេតុការណ៍នេះបង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ និង២០​នាទី ថ្ងៃទី​៨ ​ខែ​កក្ក​ដា ​ឆ្នាំ​២០១៦ ត្រង់ចំនុច​សួន​បាញ់​ទឹកមុខ​សាលា​ជាតិ​គ្រប់គ្រង ​(NUM) ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    ជនរងគ្រោះ​មានឈ្មោះ សាត វី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​រក​ស៊ី​ផ្លូវភេទ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង ត្រូវរបួស​ត្រង់​ក្បាល ចំណែក​ជនបង្ក​មានឈ្មោះ មឿ​ន ម៉ាច ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មុខរបរ​អ្នក​ធាក់​ស៊ី​ក្លូ មាន​ទីលំនៅ​ស្រុក​ពារាំង ខេត្តព្រៃវែង។​

    តាម​ការរៀបរាប់​ប្រាប់​របស់​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​កំពុង​អង្គុយចាំ​ម៉ូយ​ជាធម្មតា នៅ​កន្លែង​បាញ់​ទឹកមុខ​សាលា ​NUM ស្រាប់តែ​ជនបង្កមិនដឹង​ដើរ​មកពីណា​ទេ​ក្នុងស្ថានភាព​ស្រវឹង មក​និយាយ​តថ្លៃ​មិន​ត្រូវរ៉ូវ​គ្នា​ និង​មាន​ពាក្យ​មិន​គួរសម​ដាក់​រូបគាត់ គាត់​ក៏​តប​វិញ​ថា ទោះ​គាត់​ជា​ស្ត្រីរ​កស៊ីភ្លូវ​ភេទ​មែន​ ក៏​មិនត្រូវ​និយាយ​សំដី​បែប​មើលងាយ​គាត់​ដូច្នេះ​ដែរ គ្រាន់តែ​និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង ក៏ត្រូវ​ជនបង្ករ​ទាញ​កាំបិត​ប៉័​ង​តោ​កាប់​ចំក្បាល​ហូរឈាម​កក្លាក់ បន្ទាប់ពី​កាប់​ហើយ​ជនបង្ក​បាន​រត់ឡើង​ធាក់ស៊ី​ក្លូ​រត់គេចខ្លួន ហើយ​រូបគាត់​ក៏​ហៅ​ម៉ូតូឌុប​ជិះ​ដេញតាម​ទាំង​ក្បាល​ហូរឈាម​រហូតដល់​ផ្លូវ​១៧៨​ជាប់​ខាងជើង​របង​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ​ ក្នុងសង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ទើប​តាម​ទាន់ ​និង​ប្តឹង​ប៉ូលីស​ចាប់បាន​តែម្តង។ 

    តែបើ​តាម​សំដី​របស់​ជនបង្ក​វិ​ញ​បាន​និយាយថា មុនពេល​កើតហេតុ រូបគាត់​ត្រឡប់​មកពី​ធាក់​ស៊ីក្លូ​វិញ ក៏​ចូលទៅ​ដក​ទឹក​នៅ​សួន​បាញ់​ទឹកមុខ​សាលា NUM ក្បែរ​ស្ត្រី​រងគ្រោះ ក៏ត្រូវ​ស្ត្រី​រងគ្រោះ​ស្តីថា​ឱ្យ ព្រមទាំង​ហៅ​បក្សពួក​ដែលជា​បុរស​២​នាក់​ប្រដាប់​ដោយ​ដំបង និង​ដែក​សរសៃ​ដើរ​សំដៅ​រូបគាត់​បំរុង​វាយ តែ​រូបគាត់​បាន​រត់​ទៅយក​កាំ​បិ​តប៉័​ង​តោ​នៅក្រោម​កែប​ស៊ីក្លូ​កាប់​ត្រូវ​ស្ត្រី​រងគ្រោះ​ចំក្បាល រួចហើយ​រូបគាត់​ក៏​រត់ឡើង​ជិះ​ស៊ី​ក្លូ​រត់​តែម្តងទៅ។​

    ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​បាន​ចុះ​ទៅដល់​កន្លែង​ដែល​ជនល្មើស​ត្រូវគេ​ចាប់បាន និង​បា​នប​ញ្ចូ​ន​ជនបង្ក​ទៅ​ប៉ុស្តិ៍​វត្តភ្នំ​ ដែលជា​កន្លែងកើតហេតុ ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្តទៅ​តាម​និតិ​វិធី៕​

 

adverise with khmeread

មតិយោបល់