adverise with khmeread 1

​ប្រិយមិត្ត Serena ចេញមុខ​ការពារ​ការ​ពាក់អាវ​បញ្ចេញ​ចុង​សុដន់​

    ​បណ្តា​អ្នកគាំទ្រ​របស់ Serena Williams បាន​ប្រញាប់ប្រញាល់​ចេញមុខ​ដើម្បី​ការពារ​នាង បន្ទាប់ពី​នាង​ត្រូវបាន​វាយប្រហារ​ជាមួយនឹង​ប្រតិកម្ម​ប្រឆាំង​ជុំវិញ​ការបង្ហាញ​ចុង​សុដន់​របស់​នាង​។​

​    ​រាជ​នី​តេ​ន្នី​សរូប​នេះ​បាន​ប្រកួតប្រជែង​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ក្នុងជំនួប​ជាមួយ Anastasia Pavlyuchenkovaon ដែលជា​ការប្រកួត​ដែល​នាង​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​សកម្មភាព​នៅលើ​ទីលាន Centre Court របស់​នាង​ត្រូវ​ទទួលបាន​នូវ​ពាក្យបណ្តឹង​ជុំវិញ​ឈុត​សម្លៀកបំពាក់​បញ្ចេញឱ្យឃើញ​ក្បាល​សុដន់​របស់​នាង​។​

​    ​វេ​ប​សាយ BBC ក៏បាន​ធ្វើការ​រិះគន់​ផងដែរ​ជុំវិញ​ការបង្ហាញ​ដ៏​ដងខ្លួន​យ៉ាង​ឱឡារិក​របស់​នាង ជាមួយនឹង​ការលើកឡើង​មួយចំនួន​បានបញ្ជាក់​ថា​វា​គួរតែមាន​បម្រាម​ណាមួយ​ទៅលើ​រូបនាង​។​

​    ​មិន​ត្រឹមតែ​វេ​ប​សាយ​ដ៏​ល្បីល្បាញ BBC តែមួយ​នោះទេ​ដែល​បាន​ប្រឆាំង​ទៅលើ​នាង សូម្បីតែ​បណ្តា​ប្រិយមិត្ត​ជាច្រើន​ក៏បាន​ចេញ​មុខមក​ធ្វើការ​រិះគន់​ទៅលើ​រូបនាង​ផងដែរ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់