adverise with khmeread Wagner3hrjpg

ក្រុម​តារាវិទូ​រកឃើញ​ភព​ធំថ្មី​មួយ​មាន​ព្រះអាទិត្យ​រះ​ដល់​ទៅ​បី​

    ​ក្រុម​តារាវិទូ​បាន​រកឃើញ​ភព​ថ្មី​មួយទៀត​ដោយបាន​ដាក់ឈ្មោះថា HD 131399Ab ដែល​វា​ក្នុង​ក្រុម​តារា Centaurus មាន​ព្រះអាទិត្យ​ដល់​ទៅ​បី​នៅ​ទីនោះ​។ ព្រះអាទិត្យ​ពីរ​ក្នុងចំណោម​នោះ​វិលជុំ​វិញ​គ្នា​ទៅវិញទៅមក ហើយ​ភព​ថ្មី​នេះ​ធ្វើ​គោចរ​ជុំវិញ​ព្រះអាទិត្យ​មួយទៀត​ក្នុង​ល្បឿន​ដូច​ផែនដី​វិលជុំ​វិញ​ព្រះអាទិត្យ​ផងដែរ​។ 

​    ​ភព​ថ្មី​នេះ​ធំ​ជាង​បួន​ដង​នៃ​ភព​ព្រហស្បតិ៍ ដែលជា​ភព​ធំជាងគេ​ក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​។​

​    ​ភព HD 131399Ab ត្រូវ​ចំណាយពេល ៥៥០ ឆ្នាំ​ផែនដី ដើម្បី​វិល​គ្រប់​មួយ​ជុំ​គន្លង​របស់​វា​។ ហើយ​ព្រះអាទិត្យ​បី​នោះ​គឺ​រះ​ក្នុងពេល​ដំណាលគ្នា​នៅលើ​ភព​មួយ​នោះ ដែល​បណ្ដាលឱ្យ​ពួកវា​លិច​និង​រះ ប៉ុន្ដែ​មិនមែន​ក្នុងពេល​តែមួយ​ទេ​។​

​    ​ភព HD 131399Ab អាយុ ១៦ លាន​ឆ្នាំ គឺជា​ភព​ក្មេង​ជាង​ដែល​បាន​រកឃើញ​។ ក្រុម​តារាវិទូ​បាន​រកឃើញ​វា​ជាមួយនឹង​កែវ​យឺត​ដ៏​ធំ​ក្នុងប្រទេស​ឈី​លី​។​

​    ​ភព HD 131399Ab មាន​ចម្ងាយ ៣៤០ ឆ្នាំ​ពន្លឺ​ពី​ផែនដី​៕

 

 

adverise with khmeread
ប្រភព៖ techinsider

មតិយោបល់